ចិនថ្កោលទោសអាមេរិកថាបំពានអធិបតេយ្យភាពកម្ពុជា

លោក ហ៊ុន សែន លោក ស៊ី ជីនពីង និងលោក ត្រាំ

ចិនបានថ្កោលទោសសហរដ្ឋអាមេរិកថា កំពុងតែប្រើប្រាស់ច្បាប់ប្រទេសខ្លួនឯងមករំលោភបំពានដែនអធិបតេយ្យភាពរបស់កម្ពុជា ក្នុងករណីអាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុន  Union Development Group (UDG)ដែលកំពុងអភិវឌ្ឍន៍នៅខេត្តកោះកុង។​

ប្រតិកម្មរបស់ចិនធ្វើឡើងនេះគឺ១ថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន UDG ដោយចោទថា មានការរំលោភយកដីធ្លីពលរដ្ឋខ្មែរ និង រំលោភសិទ្ធិមនុស្ស។

លិខិតរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជាផ្សព្វផ្សាយនៅថ្ងៃពុធម្សិលមិញលើកឡើងថា ក្រុមហ៊ុន UDG ធ្វើសកម្មភាពអភិវឌ្ឍន៍នៅក្នុងខេត្តកោះកុងដោយស្របច្បាប់និងមានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា។

ស្ថានទូតចិនចាត់ទុកដាក់ថា អាមេរិកកំពុងតែកៀបសង្កត់លើសហគ្រាសចិន និង បំពានដែនអធិបតេយ្យភាពរបស់កម្ពុជា។

ស្ថានទូតចិន៖«ការកៀបសង្កត់របស់សហរដ្ឋអាមេរិកលើសហគ្រាសស្របច្បាប់របស់ចិននៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សហគ្រាសសិទ្ធិស្របច្បាប់នោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ»

តំបន់សាកល្បងការវិនិយោគអភិវឌ្ឍចម្រុះនិងគម្រោងពិសេសតំបន់ទេសចរណ៍លំហែកាយ «តារាសាគរ»នៅក្នុងខេត្តកោះកុងជាគម្រោងរបស់ក្រុមហ៊ុន UDG  ជាក្រុមហ៊ុនក្រោមសម្ព័ន្ធ Tianjin Union Group ដែលជាសហគ្រាសឯកជនរបស់ចិន៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ