រោងចក្រ ខេមបូ ហ៊ែនសាំ

ក្រសួង​ការងារ​ថា​ ​ក្រុម​ហ៊ុន​ ​ខេម​បូ​ ​ហ៊ែន​សាំ​ ​យល់​ព្រម​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ជូន​កម្មករ​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តំណាងភាគីនិយោជកក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អ៊ិលធីឌី បានឯកភាពជាមួយកម្មករ លើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករទាំងអស់នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។

រោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរជាតិ អិលធីឌី (M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង។

សហជីពថា កម្មករជាង១៤០០នាក់នៅខេត្តកំពង់ឆ្នាំងចូលធ្វើការងារវិញ ខណៈផ្សេងទៀតបន្តព្យួរ

សហជីពអះអាងថា កម្មករ–កម្មការិនីជាង១ ៤០០នាក់ បម្រើការងារនៅរោងចក្រ អ៊ឹម និង​​វ៉េ កាត់​​ដេរ​អន្តរជាតិ អិលធីឌី (M&V International Manufacturing Ltd,.) ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវបានថៅកែអនុញ្ញាតឱ្យចូលធ្វើការងារវិញ ក្រោយថៅកែប្រកាសព្យួរការពារជិត២ ០០០នាក់កាលពីពាក់កណ្ដាលខែមុន។

រោងចក្រ ខេមបូ ហ៊ែនសាំ

កម្មករជាង៣០០នាក់បានបិទទ្វាររោងចក្រ ខេមបូ ហ៊ែនសាំ ទាមទារឱ្យថៅកែទូទាត់ប្រាក់សំណង

កម្មករ–កម្មការិនី​ជាង​ ៣០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បាន​នាំគ្នាបិទ​ទ្វា​ររោង​ចក្រ​​​ ដោយកម្មករ​ថា ​រោងចក្រ​នៅតែបើកដំណើរការ​​ តែ​មិន​ផ្ដល់សំណងដល់​កម្មករ​​ដែលរោងចក្របានបញ្ឈប់​​​​។

កម្មកររោងចក្រ សិនតៃ នៅខណ្ឌសែនសុខ តវ៉ាសុំចូលធ្វើការងារវិញ ក្រោយថៅកែព្យួរការងារ២ខែ

កម្មករ-កម្មការិនី​បម្រើ​ការ​ងារ​នៅ​រោង​ចក្រ សិន​តៃ ហ្គាមេន (ខេមបូឌា) ខូ​អិល​ធី​ឌី (ZHEN TAI Garment (Cambodia) Co.,Ltd) ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​ចន្ទ​នេះ បាននាំ​គ្នា​តវ៉ា​សុំ​ចូល​ធ្វើការ​ងារវិញ ក្រោយថៅកែព្យួរការងាររយៈ​ពេល​២ខែ។

រោងចក្រផលិតកាបូប ស៊ិនឡន

តំណាងកម្មករ៣នាក់នៅខេត្តកំពង់ស្ពឺ រកអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារជួយដោះស្រាយវិវាទការងារ

តំណាង​កម្មករ​ចំនួន​ ៣នាក់ បម្រើកា​​រងារ​នៅ​រោង​​ចក្រ​ ស៊ិន​​ឡន អ៊ិន​​ធើណេសិ​ន​​ណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិត​តាម​បណ្ដោយផ្លូវ​លេខ​ជាតិ​៤១ ក្នុង​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រកអន្តរាគមន៍ពី​រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ ជួយ​​ដោះ​ស្រាយ​វិវាទ​ការ​ងារ ដោយ​អះអា​ង​ថា​ ត្រូវ​បាន​ថៅកែបញ្ឈប់​ពី​ការងារ​ដោយ​សារ​​នាំ​គ្នាបង្កើត​សហជីព​ក្នុង​រោង​ចក្រ។

រោងចក្រ ខេមបូ ហ៊ែនសាំ

កម្មករជាង១ពាន់នាក់ធ្វើការនៅរោងចក្រ ខេមបូហ៊ែនសាំ តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច

កម្មករ-កម្មការិនី​ជាង​ ១ ៧០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បាន​តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច ក្រោយ​ពីរោងចក្រនេះប្រកាសបិទទ្វារអាជីវកម្ម។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

អាមេរិកផ្ដល់ពានរង្វាន់សិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ក្នុងពេលកញ្ញាកំពុងជាប់ពន្ធនាគារ

ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ដល់ថ្នាក់​ដឹក​នាំ​សហជីព​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ខណៈកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។

ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សមាជិកសហជីពណាហ្គាវើលដ៍ថា ធនាគារក្នុងស្រុករារាំងការផ្ទេរប្រាក់ពីបរទេសមកកាន់ពួកគេ

សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បាន​អះអា​ង​ថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេ​ពីម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដោយ​លើក​ឡើង​ហេតុផល​អំពី​ព័ត៌​មានអវិជ្ជ​មាន​នៃ​សហជីព​នៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។

សហជីពថាកម្មករនឹងប្រឈមអត់ការងារធ្វើ បើប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រូវកាត់ផ្ដាច់

សហជីព​មួយចំ​នួនលើក​ឡើង​ថា កម្មក​រ​នឹង​ប្រឈមការ​បាត់ប​ង់​ការ​ងារ​ បើសិន​ប្រព័ន្ធអនុ​គ្រោះ​ពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់​លើកលែង​តែ​អាវុធ ឬ EBA របស់សហភាពអឺរ៉ុប ត្រូវ​​​ដក​ចេញ​ពីកម្ពុជា ខណៈបច្ចុប្បន្ន​នេះ មាន​រោងចក្រ​មួយ​ចំនួនបាន​បិទ​ទ្វារ និង​ព្យួរការងារកម្មករ​​ ដោយសារតែគ្មានការបញ្ជាទិញ។

កម្មករបម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia) Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ផ្ទុះការតវ៉ា ក្រោយថៅកែកាត់លុយអំឡុងពេលកម្មករឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំចិន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

UPDATED៖ កម្មករជាង១ពាន់នាក់នៅខេត្តកំពង់ស្ពឺ រំសាយការតវ៉ាបិទផ្លូវនិងចូលធ្វើការងារវិញ ក្រោយមានដំណោះស្រាយវិវាទការងារ

កម្មករបម្រើការងារនៅរោងចក្រកាត់ដេរ ស្មាតស៊ើតស៍ ហ្គាមេន មេនូហ្វេកធឺរីង (ខេមបូឌា) (Smart Shirt Garments Manufaturing(Cambodia)Co.,LTD) ស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃពុធនេះ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៤១ អស់ជាច្រើនម៉ោង​ ដើម្បីទាមទារឱ្យមានដំណោះស្រាយវិវាទការងារ ប៉ុន្តែក្រោយការចរចាទទួលបានផលជាវិជ្ជមាន ពួកគេ​បាន​រំសាយការតវ៉ា និង​ចូលធ្វើការងារវិញរសៀលថ្ងៃដដែលនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ