សន្តិសុខ

រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ បន្ត​បម្រាម​គោចរ​ចំនួន​២​សប្ដាហ៍​បន្ថែម​ទៀត​

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ គិតចាប់ពីថ្ងៃទី១៥ ដល់ទី២៨ ខែមេសា ឆ្នាំ២០២១។

អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​រក​ឃើញ​ពលរដ្ឋ​ដែល​លួច​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​ផ្ទុក​កូវីដ-១៩

អាជ្ញាធរនៅតាមបណ្ដាខេត្តមួយចំនួនបានរកឃើញប្រជាពលរដ្ឋដែលលួចធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ មានផ្ទុកជំងឺកូវីដ-១៩។

សហជីព​បារម្ភ​ពី​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩ជា​​​ទ្រង់​ទ្រាយ​ធំ​​លើ​កម្មករ​រោងចក្រ ឌីន​ ហាន ​

សហជីព និងកម្មកររោងចក្រ ឌីន ហាន បា​រ​ម្ភពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាទ្រង់ទ្រាយធំលើកម្មកររោងចក្រមួយនេះដែលមានចំនួនជិត៣ពាន់នាក់ ​ខណៈមន្រ្តីរដ្ឋបាលរោងចក្រថា ខ្លួនបានសហការជាប់ជាមួយខាងក្រសួងសុខាភិបាល។

ក្រុម​​អ្នក​ច្បាប់​ស្ទាក់​ស្ទើរ​ក្នុង​ការ​វាយ​តម្លៃ​លើ​ករណី​សន្តិសុខ​ម្នាក់​ប្រើ​កាំ​ភ្លើង​បាញ់​ការពារ​ខ្លួន​

អ្នកច្បាប់និងមន្ត្រីសិទ្ធិមនុស្សនៅកម្ពុជា ស្ទាក់ស្ទើរក្នុងការវាយតម្លៃទៅលើការប្រើប្រាស់សិទ្ធិ​ស្របច្បាប់របស់សន្តិសុខម្នាក់ដែលយាមធនាគារ ABA ដែលបានប្រើកាំភ្លើងបាញ់ទៅលើជនរងគ្រោះម្នាក់ស្លាប់ ក្នុងគោលបំណងដើម្បីការពារខ្លួន។

កម្ពុជា​ពិចារណា​ធ្វើ​តេស្ត​ទ្រង់​ទ្រាយ​ធំ​ បន្ទាប់​ពី​មនុស្ស​កាន់​តែ​ច្រើន​ឆ្លង​​ជំងឺ​កូវីដ-១៩

ប្រទេសកម្ពុជា កំពុងពិចារណាដាក់ចេញវិធានការធ្វើតេស្តរកកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំ បន្ទាប់ពី​រកឃើញករណីឆ្លងជំងឺកូវីដ-១៩ ​កាន់តែកើនឡើងខ្លាំងពីមួយថ្ងៃទៅមួយ​ថ្ងៃ។

រដ្ឋា​ភិបាល​ប្រកាស​បិទ​រមណីយ​ដ្ឋាន​ទូទាំង​ប្រទេស​ និង​ផ្អាក​ការ​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​រយៈ​ពេល​១៤​ថ្ងៃ ​​

រាជរដ្ឋាភិបាលបានសម្រេច​បិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស និងផ្អាកការធ្វើដំណើរចេញ-ចូលពីខេត្តមួយទៅខេត្តមួយ​ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ​ក្រោមហេតុផលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ទាហាន​ជើង​ទឹក​២​នាក់​បាត់​ខ្លួន​​និង​៤នាក់​របួស​​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​អូប័រ​មួយ​គ្រឿង​

កម្លាំងជំនាញរបស់ទាហានជើងទឹកសមុទ្ររាម កំពុងស្វែងរកមនុស្ស២នាក់ដែលបាត់ខ្លួន និងមានមនុស្ស៤នាក់ទៀតបានរងរបួស ក្នុងហេតុការណ៍ឆេះ​​​​អូប័រមួយគ្រឿងនៅលើផ្ទៃសមុទ្រ​ ខេត្តព្រះសីហនុ។

អាជ្ញាធរ​ថា​ ពលករ​ខ្មែរ​មក​ពី​ថៃ​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ក្នុង​​​មណ្ឌល​ចត្តា​ឡីស័ក​ដោយសារ​វិបត្តិ​ផ្លូវ​ចិត្ត​

ពលករខ្មែរ​មកពីថៃម្នាក់​បានធ្វើអត្តឃាត​ចងកសម្លាប់ខ្លួននៅមណ្ឌល​​ចត្តាឡីស័កមួយកន្លែងស្ថិតនៅភូមិ​សាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដោយសមត្ថកិច្ចនិងក្រុមគ្រូពេទ្យសន្និដ្ឋានជាបឋម​ថា អាចបណ្តាល​មកពីជនរងគ្រោះ​​មានវិបត្តិផ្លូវចិត្ត។

បុរស​វិជ្ជមាន​កូវីដ-១៩​ម្នាក់​ទៅ​លេង​ស្រុក​នៅ​តាកែវ​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ភូមិ​២៣​នាក់​

អ្នកភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន២៣នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ដោយផ្ទាល់​និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ម្នាក់ដែលទៅពីភ្នំពេញ ខណៈអាជ្ញាធរខេត្តបញ្ជាក់ថា វិធានការបិទភូមិនឹងធ្វើឡើងប្រសិនបើស្ថានការណ៍ចាំបាច់។

រាជធានី​ភ្នំពេញ​ត្រូវ​បាន​ដាក់​​ឱ្យ​​ស្ថិត​ក្នុង​បម្រាម​គោចរ​ចាប់​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ ​

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ និងសកម្មភាពជួបជុំនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។

ព័ត៌មានថ្មីៗ