ពលរដ្ឋរងគ្រោះ ដើរ​កាត់​អគារ​បាក់​រលំ​ បន្ទាប់​ពី​ការ​រញ្ជួយ​ដី​នៅ Kahramanmaras ប្រទេស​តួកគី កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

លោក ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងសប្ដាហ៍នេះ ដើម្បីរឹតចំណងសហប្រតិបត្តិការ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលរដ្ឋាភិបាលកម្ពុជាថាធ្វើឡើងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កម្ពុជាថាការផ្ដល់ពានការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ដោយអាមេរិកជាការផ្ដល់ឱ្យបុគ្គលល្មើសច្បាប់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយក្រសួងការបរទេសអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

UPDATED៖ លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងសិស្សបុរសប្រឡងជាប់បាក់ឌុប ខណៈរដ្ឋមន្ត្រីអប់រំឆ្លើយថាជានិន្នាការសកល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដែងការបារម្ភពីគម្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សបុរសដែលបានប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងសិស្សប្រុស​​ប្រឡងជាប់បាក់ឌុប ខណៈរដ្ឋមន្រ្តីអប់រំឆ្លើយថាជានិន្នាការសកល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដែងការបារម្ភពីគន្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សប្រុស​​​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅក្នុងឆ្នាំ​២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

ក្រុមជួយសង្គ្រោះ និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ ហ្គ្រេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសត នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង១១កន្លះយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

មនុស្ស១៩នាក់ស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែត

មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យមួយនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។

ទិដ្ឋភាពអាគារកាស៊ីណូ ហ្គ្រេនដាយមិន (Grand Diamond City) ដែលត្រូវបានអគ្គិភ័យបានឆាបឆេះ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១២និង០០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

មនុស្ស​១១នាក់​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ភ្លើងឆេះ​អាគារ​កាស៊ីណូ​នៅ​ក្រុងប៉ោយប៉ែត

មនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍អគ្គិភ័យមួយនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។

យន្តហោះចម្បាំង F-16V នៅឯមូលដ្ឋានទ័ពអាកាស ខណៈដែលយោធាតៃវ៉ាន់ធ្វើសមយុទ្ធសម្រាប់ការពង្រឹងការត្រៀមខ្លួនមុនចូលឆ្នាំចិន ចំពេលមានការគំរាមកំហែងកើនឡើងពីប្រទេសចិន នៅទីក្រុង Chiayi កោះតៃវ៉ាន់ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

តៃវ៉ាន់​ថា​យន្តហោះ​កងទ័ពអាកាស​ចិន​ចំនួន​៤៣គ្រឿង​បាន​ហោះ​ឆ្លងកាត់​ខ្សែបន្ទាត់​នៃ​ច្រកសមុទ្រតៃវ៉ាន់

ក្រសួងការពារជាតិតៃវ៉ាន់ ប្រកាសឱ្យដឹងនៅថ្ងៃទី២៦ ខែធ្នូនេះថា ទីក្រុង​ប៉េកាំង​កំពុង​បន្តសកម្ម​ភាព​យោធា​របស់​ខ្លួន​នៅ​ជិតដែនកោះមួយនេះ ក្រោយពីយន្តហោះចំនួន៤៣​គ្រឿងរបស់​កងទ័ព​អាកាសចិន បានហោះឆ្លងកាត់ខ្សែប​ន្ទាត់ [មធ្យម] នៃច្រកសមុទ្រតៃវ៉ាន់ កាលពីម្សិលមិញ។

ប្រេសិត​ពិសេស អ.ស.ប. ថា សន្តិភាព​មិន​អាច​កាត់​ផ្តាច់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ចមក​កាន់​កម្ពុជា​ចំនួន ១១ថ្ងៃ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរ​ទស្សនកិច្ច​​នេះ លោក បាន​ជួប​ភាគី​ពាក់ព័ន្ធ​ជាច្រើន រួមទាំង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។

រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រធានគណ:កម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ លោក ប្រាក់ សុខុន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីស្ដីក្រសួង នាព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។(ហ្វេសប៊ុក ក្រសួងការបរទេសកម្ពុជា)

ប្រធាន​អាស៊ាន​​សារភាព​ថា​កិច្ច​ប្រជុំ​៣​ថ្ងៃ​នៅ​កម្ពុជា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ធំៗ​តំបន់​និង​ពិភព​លោក​បាន​ភ្លាម​ៗ​នោះ​ទេ

កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ថា ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន​លើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ប៉ុន្តែក៏សារភាពដែរថា កិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា មិនអាចដោះស្រាយបញ្ហាធំៗនៅក្នុងតំបន់ និងពិភពលោកបានភ្លាមៗដូចការចង់បាននោះទេ។