លោក​​ ប្រា​យុទ្ធ​ ចាត់​​មន្ត្រី​​ឱ្យ​​តាម​ដាន​​ស្ថាប័ន​​ព័ត៌មាន​​

លោក​ ប្រា​យុទ្ធ ចាន់​អូ​ចា នាយក​រដ្ឋមន្ត្រី​ថៃ​ណែនាំ​ឱ្យ​មន្ត្រី​តាមដាន​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ហើយ​ព្រមាន​ចាត់វិធានការ​ច្បាប់ ​បើ​រក​ឃើញ​ស្ថាប័ន​ណា​ផ្សព្វផ្សាយ​ព័ត៌មាន​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម។

កម្ពុជា​​រក​​ឃើញ​​ករណី​​ឆ្លង​​កូ​វីដ​​-​១៩​ថ្មី​​មួយ​ទៀត​​ឆ្លង​​លើ​​បុរស​​ប៉ូឡូញ​

​ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃនេះ ​ពី​ការ​រក​ឃើញ​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩ចំនួន​មួយ​ករណី​ថ្មីទៀតដែល​បាន​កើត​ទៅលើ​បុរស​ជនជាតិ​ប៉ូឡូញ​ម្នាក់។

មនុស្ស​១១​នាក់​​បាន​​ស្លាប់​​ក្រោយ​​មាន​ការ​​រអិល​​បាក់​​ដី​​លើ​​បន្ទាយ​ទាហាន​​មួយ​​កន្លែង​នៅ​​វៀតណាម​​

ទាហាន​វៀតណាម​ជាច្រើន​នាក់បាន​ស្លាប់ និង​ទាហាន​ជាច្រើន​នាក់​ផ្សេងទៀតបាន​បាត់ខ្លួន បន្ទាប់ពី​មានការ​បាក់​ដី​ដ៏​ធំ​មួយ​ដែល​ឡោមព័ទ្ធ​បន្ទាយទាហាន ​អំឡុង​ពេល​មាន​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​មិនធ្លាប់​កើតឡើង​នៅក្នុង​ប្រទេស​នេះ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ។

សាលា​ដំបូង​​ខេត្ត​ស្វាយ​រៀង​កោះ​ហៅ​​ពលរដ្ឋ​៤​នាក់​​សាក​សួរ​​ករណី​​រំលោភ​​ដី​​រដ្ឋ​​

សាលាដំបូង​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃម្សិលមិញ បាន​កោះហៅ​តំណាង​ប្រជាពលរដ្ឋ​ចំនួន៤នាក់ ទៅ​សាកសួរ ពាក់ព័ន្ធ​នឹង​បទ ធ្វើ​ឱ្យ​ខូចខាត​ដោយចេតនានិង​រំលោភ​កាន់កាប់​ដី​ឯកជន​របស់​រដ្ឋ​នូវដីកាលពី​ឆ្នាំ២០១៧។

សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​មនុស្ស​​ជាង​៦០​នាក់​ សង្ស័យ​​ពាក់​ព័ន្ធ​​នឹង​​ការ​ប្រើ​ប្រាស់​​គ្រឿង​ញៀន​​

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនបរទេសនិង​ខ្មែរ​សរុប​ចំនួន៦៥នាក់ នៅ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ «ហុកសិប​ប្រាំមួយ​ដឺក្រេ» នៅ​សង្កាត់​ទួលស្វាយព្រៃ២ ខណ្ឌ​បឹង​កេង​កេង ដោយ​សង្ស័យ​ថា​មាន​ជាប់ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន។

បទ​​យក​ការណ៍​៖​ ពីមុន​​«នឹង​ស្យែល»​អូស​​ឈើ​ ប៉ុន្តែ​​ពេល​នេះ​​ជា​​អ្នក​នាំ​​ភ្ញៀវ​​ទេសចរ​​ដើរ​ព្រៃ​​

«នឹង​ស្យែល​» ជា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រងនិង​មើលថែ​របស់​ប្រជាជន​ជន​ជា​តិ​ពូន​ង ដែល​មាន​ទីលំនៅ​ស្ថិតនៅ​ក្នុងភូមិ​ពូ​តាំង ឃុំ​រមនា ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ឧទ្យាន​ជាតិ​​ធំ​​មួយ​​របស់​​ថៃ​​ត្រូវ​​វាយ​ប្រហារ​​យ៉ាង​ធ្ងន់​ធ្ងរ​​ដោយ​​ទឹក​ជំនន់

​ឈើ​ជាច្រើន​ដើម​បាន​ដាច់ហូរ​​ចេញពី​ឧទ្យានជាតិ​ខៅ​យ៉ៃចូល​ទៅ​ក្នុង​ទំនប់​ឡាំ​តា​ខុងដែល​បណ្តាល​ឱ្យ​ប្រឡាយ​ដ៏​ធំ​មួយ​បាន​ហូរហៀរនិង​ជន់​លិច​តំបន់​ជាច្រើន​ក្នុង​ស្រុក​ប៉ាក​ឆុង (Pak Chong) ខេត្ត​ណា​ខន​រាជសីមា (Nakhon Ratchasima) ភាគ​កណ្តាល​ប្រទេស​ថៃ។ តាម​ការ​ចុះផ្សាយ​របស់​បាងកក​ប៉ុស្តិ៍ នេះ​ជា​គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​ដែល​កើតឡើង​ក្នុង​តំបន់​នា​រយៈពេល១៥ឆ្នាំ​ចុងក្រោយ​នេះ។

ប្រទេស​​វៀតណាម​​ព្រមាន​​អំពី​​ព្យុះ​​មួយ​ទៀត ខណៈ​​ខ្លួន​​កំពុង​​រង​គ្រោះ​​ដោយ​​ទឹក​ជំនន់​​

យ៉ាងហោចណាស់ មនុស្ស​ចំនួន១៧នាក់បាន​ស្លាប់និង១៣នាក់​ទៀតកំពុង​បាត់ខ្លួន ដោយសារ​គ្រោះ​ទឹកជំនន់នៅក្នុង​ខេត្ត​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាមកាលពី​សប្តាហ៍​មុន ខណៈ​ប្រទេស​នេះនឹង​រង​ការវាយប្រហារ​ដោយ​ព្យុះ​ត្រូពិក​មួយផ្សេងទៀត។

ក្រសួង​​ប្រាប់​​មន្ត្រី​​ពាក់ព័ន្ធ​​អនុវត្ត​​វិធាន​ការ​​ចាំបាច់​​មួយ​ចំនួន​​ដើម្បី​​ថែ​ទាំ​​ស្រូវ​វស្សា​​និង​​ស្រូវ​ប្រាំង​

​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ណែនាំ​មន្រ្តី​ក្រោម​ឱវាទ​ដែល​ពាក់ព័ន្ធ​ទាំងអស់​អនុវត្ត​វិធានការ​ចាំបាច់​មួយចំនួន សម្រាប់​ការថែទាំ​ស្រូវ​រដូវវស្សា​ឆ្នាំនេះ និង​ត្រៀមលក្ខណៈសម្រាប់​ផលិ​កម្ម​ស្រូវប្រាំង​ឆ្នាំ២០២០​-២០២១។

មូល​និធិ​​គន្ធ​បុប្ផា​​កម្ពុជា​ ទទួល​​បាន​​ថវិកា​​បរិច្ចាគ​​ពី​​សប្បុរស​ជន​​ជាង​៨០​ម៉ឺន​​ដុល្លារ​​

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្នុងរយៈពេល៩ខែ​ឆ្នាំនេះ ទទួល​បាន​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​នានា ជាង៨០ម៉ឺន​ដុល្លារ សម្រាប់​ទ្រទ្រង់និង​ធានា​ឱ្យ​បាន​នូវ​កិច្ច​ដំណើរការ​ប្រកបដោយ​ចីរភាព ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​កុមារនិង​ទារក​នៅ​កម្ពុជា។