ស៊ើប​​អង្កេត​៖ ជំនួញ​កូន​ក្រមុំ​ទៅ​ចិន​នៅ​តែ​មាន​ ខណៈ​សមត្ថ​កិច្ច​ថា​ក្រុម​ឧក្រិដ្ឋ​ជន​មាន​បណ្តាញ​ច្រើន​

ក្នុង​នាម​ជា​ជន​រងគ្រោះ​ម្នាក់​ដែល​ចាញ់​បោក​ទៅ​ប្រទេស​ចិន​ ដាណា ​បាន​ផ្ដាំ​ថា៖ «ខ្ញុំ​ចង់​ផ្ដាំ​ដល់​អ្នក​ជំនាន់​ក្រោយ​ បើ​ដឹង​ហើយ​សុំ​កុំ​ប្រាថ្នា​ទៅ​ប្រទេស​គេ​អី។ ខ្ញុំ​ជួប​ច្រើននាក់​ហើយ​នៅ​ចិន ត្រូវ​បាន​គេ​វាយ​ដំ​ ខ្ញុំ​ឃើញ​ ខ្ញុំ​ស្រក់​ទឹក​ភ្នែក! អញ្ចឹង​ហើយ​សូម​កុំ​ចង់​ទៅ​អី»៕

បទ​​យក​ការណ៍​៖​ លោក​ រ៉ាត់​ រត្ន​មុ​នី​ ក្នុង​​ជីវិត​​មាន​​សេរី​ភាព​​តែ​​កណ្តោច​កណ្តែង ​

លោក រ៉ាត់ រត្នមុនី អាយុ៤៩ឆ្នាំ ពេលនេះ​មាន​សេរីភាព​មែន ក្រោយពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ ប៉ុន្តែ​សុបិន​អាក្រក់​នៅតែ​តាម​ញាំញី​រូប​គាត់ ដោយមិនអស់ចិត្ត​ថា​ ហេតុអ្វីបានជា​គាត់​ត្រូវ​ជាប់គុក​ដោយ​គ្រាន់តែ​ធ្វើការ​បកប្រែ​ឱ្យ​អង្គភាព​សារព័ត៌មាន​បរទេស។

បទ​សម្ភាសន៍​៖​ អត្ថ​​ប្រយោជន៍​​នៃ​​ការ​​ដាក់​​កា​មេ​រ៉ា​​ចាប់​​រូបភាព​​សត្វ​ព្រៃ​

​លោកអ្នក​នាង​ប្រហែលជា​ធ្លាប់​ឃើញ​រូបភាព​សត្វព្រៃ​ដែល​ថត​បាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​នានា​ហើយ។ រូបភាព​ទាំងនេះ​គឺ​បាន​មក​ពី​កា​មេ​រ៉ា​ដែល​ឧទ្យានុ​រក្សឬអ្នកការពារ​សត្វព្រៃ​បាន​ដាក់​ដើម្បី​ចាប់​យក ក្នុង​ការ​ស្វែងយល់​ពី​ជីវចម្រុះនិង​សត្វព្រៃ។

WWF និងក្រសួងបរិស្ថានបារម្ភពីការបាត់បង់សត្វព្រៃ

របាយការណ៍​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​រួម​គ្នា​រវាង​ក្រសួង​បរិស្ថាន និង​អង្គការ​អភិរក្ស​សត្វព្រៃ​( WWF) ក្នុង​ខេត្ត​មណ្ឌល​គិរី​បង្ហាញ​ថា​សត្វ​​ដែល​មាន​ក្រចកជើង​ចំពាម​ដូច​ជា​ទន្សោង ឈ្លូស និង​ជ្រូក​ព្រៃ​ក្នុង​ដែន​អភិរក្ស បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយ​បារម្ភក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​។

បទ​សម្ភាសន៍​៖​ គោល​បំណង​​របស់​​លោក​ សាយ​ គឺ​​ប្រជា​ជន​​កម្ពុជា​​មួយ​​ដែល​​ចេះ​​ខ្វល់​​ពី​គ្នា​និង​​សង្គម​ជាតិ​​

លោក អ៊ួន បឋម ហៅ​ សាយ បាន​បញ្ចប់​ការ​រត់​ជុំវិញ​ប្រទេស​កម្ពុជា​របស់​លោក​ហើយ​កាលពី​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បន្ទាប់ពី​ចំណាយពេល៩៩ថ្ងៃ​ដើម្បី​ធ្វើ​វា។

បទ​សម្ភាសន៍​៖​ ទំព័រ​​ហ្វេ​ស​ប៊ុក​ Breakthrough​ បង្កើត​​ឡើង​​ក្នុង​​គោល​ដៅ​​លើក​ទឹក​​ចិត្ត​និង​​ជំរុញ​​ភាព​​ក្លាហាន​​របស់​​ស្ត្រី ​

សមភាព​យេនឌ័រ​ ជា​​រឿង​មួយ​ដែលគេ​ពិភាក្សា​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​កុមារីនិង​ស្ត្រី​ឱ្យ​មាន​ភាព​ក្លាហាន ​ហ៊ាន​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន និង​ចាក់ទម្លុះ​ផ្នត់គំនិត​អវិជ្ជមាន​របស់​សង្គម។

អាកាស​ធាតុ​​នឹង​​ចុះ​​ត្រជាក់​​ក្រោម​២០​អង្សា​រ​ចាប់​ពី​​ថ្ងៃ​ស្អែក​​ដល់​​ថ្ងៃ​១៧​មករា​​

ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ឱ្យ​ដឹង​ថា អាកាសធាតុ​នៅ​កម្ពុជានឹង​ចុះ​ត្រជាក់​ក្រោម២០​អង្សា​រ ចាប់ពី​ថ្ងៃស្អែក ដល់​ថ្ងៃទី១៧ ខែមករា ដោយ​ថា បណ្ដាលមកពី​ទ្រនុង​សម្ពាធ​នៅ​ភាគ​ខាងជើង​ធ្លាក់ចុះ ដែល​នាំមក​នូវ​ធាតុ​ត្រជាក់​ពី​តំបន់​ស៊ី​ប៊ី​រី ប្រទស​រុស្ស៊ី បូក​ជាមួយនឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង។

នាយក​​រដ្ឋ​មន្ត្រី​ ចាត់​ទុក​​ជ័យ​​ជម្នះ​៧​មករា​ជា​ដើម​​ចម​​នៃ​​ភាព​​រីក​ចម្រើន​​កម្ពុជា​​ដល់​​សព្វ​ថ្ងៃ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ផ្ញើ​សារ​អបអរសាទរ​ខួប៤២ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ «៧ មករា ឆ្នាំ១៩៧៩» ដោយ​ចាត់ទុកថា ជា​ថ្ងៃ​ដែល​នាំ​ឱ្យ​កម្ពុជា​មានការ​រីកចម្រើន មានមុខមាត់​ដល់​សព្វថ្ងៃ ខណៈ​អ្នក​តាមដាន​ស្រាវជ្រាវយល់ថា ថ្ងៃ៧មករា គ្រាន់តែ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ ដោយ​ថា ​ថ្ងៃ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​រីកចម្រើន​ដល់​សព្វថ្ងៃ​ គឺ​បាន​មក​ពី​កិច្ច​ព្រម​ព្រៀង​សន្ដិ​ភាព​ទីក្រុងប៉ារីស​ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

តម្លៃ​​នាំ​ចេញ​​ផលិត​ផល​​កសិ​កម្ម​​និង​​ព្រៃឈើ​​ក្នុង​​ឆ្នាំ​២០២០​ កើន​​ជាង​៥០០​លាន​​ដុល្លារ​​ធៀប​​នឹង​​ឆ្នាំ​​ចាស់​

​តម្លៃ​នៃ​ការនាំចេញ​ផលិតផល​កសិកម្ម រួមមាន ស្រូវ​អង្ករ ផលិតកម្ម​សត្វ និង​ព្រៃឈើ​ក្នុង​ឆ្នាំ២០២០ មានតម្លៃ​ប្រមាណ៤ពាន់៣៧លាន​ដុល្លារ កើន​ជាង៥រយ​លាន​ដុល្លារ​បើ​ធៀប​នឹង​ឆ្នាំ២០១៩។

ក្មេង​ស្រី​​ចាញ់​បោក​​មេ​ខ្យល់​​នាំ​ទៅ​​លក់​​នៅ​​ចិន​ រត់​​ទៅ​​ប៉ុស្តិ៍​​ប៉ូលិ​ស​ឱ្យ​​ជួយ​​នាំ​មក​​ស្រុក​ខ្មែរ​​វិញ​​

ក្មេងស្រីអាយុ១៤ឆ្នាំ​ម្នាក់ អះអាង​ប្រាប់ ​វី​អូ​ឌី តា​មសារ​ជា​សំឡេង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក នៅ​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ថារូប​គាត់​បាន​ចាញ់បោក​មេខ្យល់ដែល​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​នាំ​យក​ទៅ​ប្រទេស​ចិនរយៈពេល៤ខែ​មក​ហើយ។