ព្រះតេជព្រះគុណ ស៊ីម សោភា បានផ្តល់រង្វាន់លើកទឹកដល់សមណសិស្ស កាលពីឆ្នាំ២០២១។

ប្រាក់បៀវត្សគ្រូបង្រៀនជាឧបសគ្គក្នុងការរីកចម្រើនវិស័យអប់រំផ្នែកពុទ្ធិកសិក្សា

ការផ្ដល់ប្រាក់បៀវត្ស​តិចតួចដល់គ្រូបង្រៀន ជាកត្តាឱ្យពួកគាត់ខ្វះឆន្ទៈ និងទឹកចិត្តបង្រៀនឱ្យបានគ្រប់គ្រាន់ ហើយកំពុងធ្វើឱ្យវិស័យអប់រំពុទ្ធចក្រដើរថយក្រោយ​ ខណៈពេលសាលាពុទ្ធិកបឋមសិក្សា និងអនុវិទ្យាល័យ បានបិទទ្វារជាបន្តបន្ទាប់។

សកម្មភាពក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងពលរដ្ឋខ្មែររស់នៅអាមេរិកស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកាំង ឬអង់គ្លេសហៅកាត់ថា CHPAA បានដឹកនាំ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺស្រ្តី ជំងឺមាត់ធ្មេញ វះកាត់ជំងឺភ្នែក និងជំងឺទូទៅ ព្រមទាំងផ្តល់ថ្នាំដោយឥតគិតថ្លៃ ចំពោះពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

គ្រូពេទ្យខ្មែរ-អាមេរិកជិត២០០នាក់ ចុះពិនិត្យនិងព្យាបាលជំងឺដល់ពលរដ្ឋខេត្តបន្ទាយមានជ័យដោយឥតគិតថ្លៃ

សមាគមសុខាភិបាលខ្មែរនៅអាមេរិកាំង បានដឹកនាំក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងពលរដ្ឋខ្មែររស់នៅអាមេរិកស្ម័គ្រចិត្តជិត២០០នាក់ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺស្រ្តី ជំងឺមាត់ធ្មេញ វះកាត់ជំងឺភ្នែក និងជំងឺទូទៅ ព្រមទាំងផ្តល់ថ្នាំដោយឥតគិតថ្លៃ ចំពោះពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

រូបភាព សកម្មភាពព្រះសង្ឃ ឣ្នកនិពន្ធ យុវជនកំពុងផ្សព្វផ្សាយយុទ្ធនាការមនុស្ស១នាក់ សៀវភៅ១ក្បាល កាលពីថ្ងៃឣង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ ថតដោយក្រុមការងារបណ្តាល័យគំនិត។

ព្រះ​សង្ឃ​ ​អ្នក​និពន្ធ​ ​យុវជន​មួយ​ក្រុម​​ធ្វើ​យុទ្ធនាការ​«មនុស្ស​១​នាក់​សៀវ​ភៅ​១​ក្បាល​»​ដើម្បី​ជំរុញ​ការ​អាន​កម្ពុជា​

ក្រោមពាក្យស្លោក«ចែករំលែកក្តីស្រលាញ់ ចែករំលែកសៀវភៅ» បានជំរុញឆន្ទៈព្រះសង្ឃ អ្នកនិពន្ធ យុវជនមួយក្រុមឱ្យធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា«មនុស្ស១នាក់ សៀវភៅ១ក្បាល ឬជាភាសាអង់គ្លេសថា One Person One Book» ក្នុងគោលបំណងកៀរគរប្រមូលសៀវភៅឱ្យបានមួយសែនក្បាល ដើម្បីផ្តល់ទៅឱ្យបណ្ណាល័យចំនួន ១០ក្នុងប្រទេសកម្ពុជា។

ក្ដារបន្ទះឈើដែលយកចេញពីព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

កិច្ចសហការរវាងជនល្មើសនិងមន្ត្រីមូលដ្ឋានជាហេតុធ្វើឱ្យព្រៃ​ព្រះរការ​ប្រឈមការបាត់បង់

បើទោះបីជាព្រៃព្រះរការ ដែលមានទំហំជិត១០ម៉ឺនហិកតា គ្របដណ្ដប់ទៅលើស្រុកចំនួន៣នៃខេត្តព្រះវិហារ ត្រូវបានរាជរដ្ឋាភិបាលដាក់បញ្ចូលជាតំបន់អភិរក្សទៅហើយក្ដី ប៉ុន្តែប្រជាសហគមន៍នៅតែរកឃើញថា បទល្មើសបន្តកើតមានឥតស្រាកស្រាន្ត ហើយបទល្មើសទាំងនោះកើតមាន​​ដោយសារមានកិច្ចសហការរវាងមន្ត្រី និងជនល្មើស។

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

បទយកការណ៍៖ អ្នកដំណើរលើកឡើងពីការលំបាក ដោយសារផ្លូវនៅ«កោះដាច់»ខូច២ឆ្នាំហើយមិនមានការជួសជុល

​ផ្លូវមួយខ្សែ​​ដែល​មានប្រវែង២៤គីឡូម៉ែត្រ និង​​ទទឹង​ប្រហែល​៣ម៉ែត្រ ព័ន្ធជុំវិញ​សង្កាត់​កោះដា​ច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជា​ប្រភេទ​ផ្លូវ​ចាក់​បេតុង​ពាក់​កណ្ដាល និង​ក្រួសក្រហម​ពាក់កណ្ដាល ដោយ​ប្រើប្រាស់​​លុយ​រដ្ឋ​ក្នុង​ការ​សាង​សង់​។

សម្ដេចតា និងសម្ដេច ជួន ណាត

៥២​ឆ្នាំ​នៃ​ការ​ចូល​ទិវង្គត ព្រះសង្ឃ​និង​យុវជន​ខ្មែរ​នៅ​តែ​ចងចាំ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

​​ការរំឭកនឹកគុណដល់ព្រះគុណសម្បត្តិនិងស្នាព្រះហត្ថនានារបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅតែបន្តមាន និងបន្តដក់ជាប់ក្នុងក្រអៅបេះដូងរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងពលរដ្ឋខ្មែរជានិច្ច បើទោះបីជាព្រះអង្គបានសុគតអស់រយៈពេលជាងកន្លះសតវត្សរ៍ហើយក្ដី។

អង្ករ 16

ការ​នាំ​ចេញ​អង្ករ​​រយៈ​ពេល​៧​ខែ​ឆ្នាំ​នេះ​ថយ​ចុះ​ ស្រប​ពេល​កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ចុះ​ថោក

​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្នុងរយៈពេល៧​ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករទៅក្រៅប្រទេសមានការថយចុះខ្លាំង ស្របពេលប្រជាកសិករមួយចំនួនត្អូញត្អែរ​ពីតម្លៃស្រូ​វចុះ​ថោកនិងពិបាក​រកទីផ្សារលក់​ស្រូវរបស់ខ្លួន​នៅរដូវប្រមូលផលខាងមុខ។

គ្រឹះស្ថាន​អប់រំ​ចាប់​ពី​អនុ​វិទ្យា​ល័យ​ឡើង​ អាច​នឹង​បើក​ឱ្យ​ចូលរៀន​ឡើង​វិញ​នៅ​ខែ​កញ្ញា​ឬ​តុលា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកាសថា បេសកកម្មចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ដល់កុមារនិងយុវវ័យចាប់ពីអាយុ១២ឆ្នាំ​ដល់១៧ឆ្នាំ គឺជាវិធានការ​មួយដើម្បីត្រៀមក្នុងការបើកសាលារៀនឡើងវិញ​នៅខែកញ្ញាឬតុលាខាងមុខ។

លោក សាម៊ូអែល ហឺទិក ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែតប្រចាំនៅកម្ពុជា។ (ហ្វេសប៊ុក៖ Embassy of Sweden in Phnom Penh)

ស៊ុយអែត និងស្វីស ផ្តល់​ថវិកា​ជាង​៤​លាន​ដុល្លារ​ដើម្បី​គាំ​ទ្រ​យុវជន​កម្ពុជា​ចូលរួម​ការងារ​​សហគមន៍

ប្រទេសស៊ុយអែត និងស្វីស បានផ្តល់ថវិកាជាង៤លាន​ដុល្លារគាំទ្រដល់អង្គការ BBC Media Action ដើម្បីអនុវត្តគម្រោង “ការលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងសហគមន៍-ក្លាហាន៩ SPACE”។

កន្លែងផលិតស្រាសនៃសិប្បកម្មមួយកន្លែងដែលចម្រាញ់ស្រាសមានជាតិមេតាណុលខ្ពស់ខុសបច្ចេកទេស ស្ថិតនៅភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ (ហ្វេសប៊ុក៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF)

សមត្ថ​កិច្ច​ខេត្ត​កំពត​កំពុង​តាម​រក​ចាប់​ខ្លួន​ម្ចាស់​សិប្បកម្ម​​ដែល​ផលិត​ស្រា​ស​ខុស​បច្ចេក​ទេស​បណ្តាល​ឱ្យ​​​មនុស្ស​​ស្លាប់​​

សមត្ថកិច្ចខេត្តកំពត កំពុងតាមរកចាប់ខ្លួន​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​មួយកន្លែង ក្រោយ​ពី​មាន​មនុស្ស​​​យ៉ាង​ហោច​ណាស់៤នាក់បានស្លាប់​ដោយសារ​ពុលស្រាសដែល​ទិញ​មក​ពី​សិប្ប​កម្ម​នោះ។