ទិដ្ឋភាពសាលាស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (លោក សូត សុខប្រាថ្នា)

សាលា​ដំបូង​ខេត្ដតាកែវ​ចោទ​ប្រកាន់​អតីត​ព្រះគ្រូ​សូត្រ​ឆ្វេង​ពី​បទ​ប្រើ​​ហិង្សា​លើ​សាមណេរ​

អតីតព្រះគ្រូសូត្រឆ្វេងគង់នៅវត្ដ «ទ្រព្យគរ» ស្ថិតនៅក្នុងស្រុកបាទី ត្រូវបានព្រះរាជអាជ្ញា​សាលាដំបូង​​ខេត្ត​​តា​​​​កែ​​វ ចោទប្រកាន់ជាផ្លូវការ​ពីបទ «ហិង្សាដោយចេតនា» និងបន្ត​​ឃុំខ្លួនប​ណ្ណោះ​​អា​​​​សន្ននៅ​ពន្ធនាគារខេត្តនេះ ក្រោយពីរកឃើញថា បានប្រើប្រាស់ហិង្សាលើ​​សាមណេរមួយ​​ព្រះ​​អង្គ បណ្តាល​ឱ្យរងរបួស​ធ្ងន់ធ្ងរ​។

យុវជនការពារកោះកុងក្រៅព្រួយបារម្ភពីសុវត្ថិភាពក្រោយអាជ្ញាធរក្រុងភ្នំពេញបន្តឃ្លាំមើល

យុវជនការពារកោះកុងក្រៅបានអះអាងថាពួកគេកំពុងព្រួយបារម្ភ និងការប្រឈមផ្សេងៗពី​​សុ​​​វត្ថិ​​ភាព ក្នុងពេលអាជ្ញាធររាជធានីភ្នំពេញបន្តឃ្លាំមើលគ្រប់សកម្មភាពរបស់ពួគេ ក្នុងរូបភាពនៃការ​​គំ​​រាមកំហែង នៅបន្ទាប់ពីក្រុម​​យុ​​វ​​ជន​​​ស្រលាញ់បរិស្ថានទាំងនោះ បានចូលរួមផ្សព្វផ្សាយពីបញ្ហា​​កោះ​​​​កុង ដែលរៀបចំឡើងនៅ​​ក្នុង​​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីពេលថ្មីៗនេះ។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

អនុប្រធានបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ។

ក្រុមយុវជននៅខេត្តកំពង់ចាម ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។

ក្រុមយុវជនខេត្តកំពង់ចាម ៣០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយទីក្រុងគ្មានផ្សែងបារី

ក្រុមយុវជននៅខេត្តកំពង់ចាមជាង៣០នាក់ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។

សកម្មភាពរបស់យុវជន-យុវនារី និងអ្នកពាក់ព័ន្ធ ចូលរួមប្រារព្វកម្មវិធីអបអរសាទរ យុទ្ធនាការ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារមួយ ក្នុងក្រុងសៀមរាប។

យុវជនអះអាងថា អំពើហិង្សាលើស្ត្រីនិងកុមារនៅតែបន្តកើតឡើងក្នុងសង្គម

ក្រុមយុវជនស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ចាត់ទុកថា អំពើហិង្សាលើស្ត្រី និងកុមារ នៅតែបន្តកើតមានក្នុងស​ហ​គមន៍ ទោះបីស្ថិតក្នុងទម្រង់មិនវាយដំរូបរាងកាយ តែជាសញ្ញាមួយគួរឱ្យព្រួយបារម្ភ ដែលចាំបាច់ត្រូវរួមគ្នា​​​​ទប់​​ស្កា​ត់ និងដោះស្រាយ។

យុវជនកំពុងអានសៀវភៅដែលបានដាក់បង្ហាញជាសាធារណៈ នៅសួនច្បារ ស ខេង នៅក្រុងបាត់ដំបង។

យុវជនវប្បធម៌អំណាន រំពឹងថាការអានសៀវភៅនឹងក្លាយជាទម្លាប់ល្អសម្រាប់យុវជនបាត់ដំបង

ក្រុមយុវជនវប្បធម៌អំណាននៅខេត្តបាត់ដំបង កំពុងរៀបចំយុទ្ធសាស្រ្តធ្វើយ៉ាងណាដើម្បីកៀរគរយុ​​​​​វជន និងពលរដ្ឋឱ្យចាប់អារម្មណ៍និងស្រឡាញ់ការអាន ប្រយោជន៍ក្នុងការ​​បណ្ដុះស្មារតី​​​ឱ្យមាន​​ទ​​ម្លាប់អានបានច្រើន មិនថានៅក្នុងផ្ទះ ឬនៅទីសាធារណៈនោះទេ ខណៈពលរដ្ឋកម្ពុជា​​សព្វថ្ងៃ​​ពុំ​សូ​វចាប់អារម្មណ៍ ឬមិនមានទម្លាប់នៃការអានសៀវភៅទេ ដោយប្តូរមកវិញពេល​​ទំ​​​នេ​រ​​ប្រើ​​ប្រា​​ស់​​ទូរ​​​សព្ទ​ទំនើបជាការកម្សាន្តជំនួស។

ការបៀតបៀនផ្លូវភេទនៅទីសាធារណៈជាអាវុធនៃការបង្ខាំងមនុស្ស

ការបៀតបៀនផ្លូវភេទ មិនត្រឹមតែកើតឡើងនៅកន្លែងធ្វើការប៉ុណ្ណោះទេ គឺវាអាចកើតឡើង និងបានកើត​ឡើង​នៅ​គ្រប់កន្លែង មិនថានៅទីសាធារណៈ ឬកន្លែងឯកជននោះទេ។

ការអភិវឌ្ឍនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនជាតិដើមក្នុងតំបន់អាស៊ាន

តំបន់អាស៊ីអាគ្នេយ៍ គឺជាដែនដីដែលមានប្រជាជនជនជាតិដើមច្រើនអម្បូរ។ ដោយសារតែ​អត្តសញ្ញាណ​​​រ​បស់ពួកគេមិន​ត្រូវ​បាន​ទទួលស្គាល់ថាជាជនជាតិដើម ឬពួកគេមិនត្រូវបានរាប់បញ្ចូល​ក្នុងជំរឿនជាតិ​របស់ពួក​គេ​ គេប៉ាន់ប្រមាណថាតំបន់នេះមានជនជាតិដើម ចន្លោះពី ៩០ ទៅ ១២៥លាន​​​នាក់។ ប៉ុន្តែដោយសារ​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ​ពួកគេប្រឈមមុខនឹងបញ្ហា​ច​ម្បងៗ​ជាច្រើន​​​ដូចជា ការផ្លាស់ទីលំនៅ ការប្រែប្រួលអាកាសធាតុ និងកង្វះការទទួល​ស្គាល់​ប្រពៃណី និង​ការអនុវត្តរបស់ពួកគេ។

ក្រុមយុវជនដែលមានឈ្មោះថា «ជិះកង់ឆាខ្វៃ» ថតរូបនៅពីមុខមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដើម្បីចូលរួមផ្តល់ឈាម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

យុវជនខេត្ត​កំពង់ចាម ៣៥នាក់ ធ្វើ​យុទ្ធនាការ​ជិះកង់​បរិច្ចាគឈាម​នៅ​មន្ទីរពេទ្យបង្អែក

ក្រុមយុវជននៅខេត្តកំពង់ចាម ៣៥នាក់ ដែលជាអ្នកស្រឡាញ់សុខភាព និងតែងតែជួយការងារសង្គម បានផ្ដួចផ្ដើមគំនិតជាលើកដំបូង ដោយជ្រើសរើសយកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ប្រមូលផ្ដុំគ្នា ដើម្បីបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យទុកសម្រាប់ជួយសង្គ្រោះដល់ព​ល​រដ្ឋដែលត្រូវ​​ការឈាមដើម្បីប្រើប្រាស់។

យុវជនស្ម័គ្រចិត្តគូររូបស្ដីពីបរិស្ថាន នៅមជ្ឈមណ្ឌលកែច្នៃប្លាស្ទិក ក្នុងសង្កាត់ចុងឃ្នៀស ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

យុវជន​គំរូ​ចំនួន​១០០នាក់​ក្នុង​សង្កាត់​ចុងឃ្នៀស ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ប្លាស្ទិក

ក្រុមយុវជនបានចាប់ផ្ដើមធ្វើយុទ្ធនាការចុះអប់រំផ្សព្វផ្សាយនៅតាមផ្ទះពលរដ្ឋ អំពីផលប៉ះពាល់នៃប្លាស្ទិក និងការញែក​សំ​​រា​ម​​​​ឱ្យ​​បាន​ត្រឹ​ម​ត្រូ​វ បន្ទាប់ពីអាជ្ញាធរសហការជាមួយអង្គការ​​មិន​​មែន​​​រ​ដ្ឋា​​​​​ភិ​​បា​​ល កៀ​​​​រគរយុវ​​​ជន​​ស្ម័គ្រ​​ចិត្តនៅក្នុងមូលដ្ឋាន​​ ដើ​​ម្បី​រៀបចំឱ្យ​មានវគ្គបណ្ដុះបណ្ដាលអំពីការទុកដាក់សំរាមនេះឱ្យបានល្អប្រសើរ។