សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

សមត្ថ​កិច្ច​​បង្ក្រាប​​គ្រឿង​ញៀន​​បាន​​ជាង​៣​ពាន់​​គីឡូ​ក្រាម​ក្នុង​​ឆ្នាំ​២០២០​ កើន​​ជាង​​ឆ្នាំ​​ចាស់​៤​ដង​

​សមត្ថកិច្ច​ជំនាញ ក្នុងរយៈពេល​ពេញ​មួយឆ្នាំ២០២០ បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​១ម៉ឺន​ករណី ក្នុង​នោះបាន​ចាប់ខ្លួន​មនុស្ស​ជាង២ម៉ឺន​នាក់ និង​គ្រឿងញៀន​ជាង៣ពាន់​គីឡូក្រាម ដែល​ចំនួន​បទល្មើស​នេះ​មានការ​កើនឡើង​ជាង​ឆ្នាំមុន។

Update៖​ អាជ្ញាធរចាប់ខ្លួនយុវជន៦នាក់ ​ដែលសកម្ម​ក្នុងការ​តវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន

មន្ត្រីសិទ្ធិ​មនុស្ស និង​អាជ្ញាធរ​រាជធានីភ្នំពេញ បាន​ឱ្យដឹងថា យ៉ាង​ហោចណាស់​ មនុស្ស​ចំនួន ៦នាក់ ដែលសកម្ម​ក្នុងការ​​តវ៉ា​ទាមទារ​ឱ្យដោះលែង ​លោក​រ៉ុង ឈុន ត្រូវ​បានចាប់ឃាត់ខ្លួន ​នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ។

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

ក្រុមសង្គមស៊ីវិលថា ដំណោះស្រាយ​បំណុលតាមករណី​ជាក់​ស្ដែង​​របស់​មីក្រូ​ហិរញ្ញវត្ថុជា​វិធី​យឺត​យ៉ាវ​ខ្លាំង

ប៉ុន្មានសប្តាហ៍​បន្ទាប់ពីធនាគារជាតិចេញសេចក្តីណែនាំស្នើឱ្យស្ថាប័នហិរញ្ញវត្ថុពន្យារពេលដល់អ្នកខ្ចីដែលកំពុងជួបការលំបាក គ្រឹះស្ថាន​ផ្ដល់​កម្ចី​ខ្នាត​តូចបាននិយាយថា ពួកគេកំពុងបន្ធូរបន្ថយសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅលើផ្អែកតាមករណីនីមួយៗ។

លោក អូន ភាព អតីតអ្នកយកព័ត៌មាន ខេមបូឌា ដេលី

បណ្ដឹង​លើ​​​អតីត​អ្នក​កាសែត​ដេលី​ពីរ​រូប​​ នឹង​ត្រូវ​តុលាការ​ខេត្ត​រតនគិរី​​ជំនុំ​ជម្រះ​​​នៅ​ថ្ងៃ​បុណ្យ​ណូអែល

មេធាវី និង​ក្រឡា​បញ្ជី​នៃ​តុលាការ​ខេត្ត​រតនគិរី បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​​ថា សវនាការ​ជំនុំ​ជម្រះ​ក្ដី​ជា​លើក​ដំបូង​ប្រឆាំង​នឹង​អតីត​អ្នក​កាសែត​ ២​រូប​របស់​សារព័ត៌មាន​ ខេមបូឌា ដេលី ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ ពោល​គឺ​ជាង ២​ឆ្នាំ​ក្រោយ​ពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ជុំ​វិញ​ការ​ធ្វើ​សេចក្ដី​រាយការណ៍​នៅ​ក្នុង​ខេត្ត​នេះ នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់ ​ឆ្នាំ​២០១៧។

លោក ហ៊ុន សែន ជួបពិភាក្សាការងារជាមួយលោកស្រី Federica Mogherini អនុប្រធានគណៈកម្មការអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី ១៨ ខែតុលា។

របាយការណ៍សហភាពអឺរ៉ុបទទូច​ឱ្យ​កម្ពុជា​កែ​លម្អ​សេរីភាពសារព័ត៌មាន សិទ្ធិនយោបាយ និងសហជីព

សហភាពអឺរ៉ុបបានអំពាវនាវឱ្យកម្ពុជាការពារសិទ្ធិការងារ និងសិទ្ធិមនុស្ស ដែលរួមមានការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី សេរីភាពសារព័ត៌មាន ការចូលរួមឆាកនយោបាយ សហជីពគ្រូបង្រៀន កម្មករក្រៅប្រព័ន្ធ និងកង្វល់ផ្សេងៗទៀត ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារលោកសេរី។

លោក សម រង្ស៊ី នៅព្រលានយន្តហោះក្រុងប៉ារីស កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី

អនុប្រធានបក្សប្រឆាំងថា លោក សម​ រង្ស៊ី នឹងចូលដល់ដីប្រទេសអាស៊ានមួយទៀតនៅរសៀលនេះ

អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី នឹងចូលដល់ទឹកដីនៃប្រទេសក្នុងតំបន់អាស៊ានមួយនៅរសៀលថ្ងៃនេះ បរាជ័យក្នុងការមកកាន់ប្រទេសថៃនៅថ្ងៃព្រហស្បត្តិ៍។ នេះបើតាមអនុប្រធានអតីតបក្សប្រឆាំងប្រាប់ វីអូឌី ឱ្យដឹងនៅថ្ងៃនេះ។

កញ្ញា កឹម មនោវិទ្យា (រូបភាពពីហ្វេសប៊ុកកញ្ញា កឹម មនោវិទ្យា)

កឹម មនោវិទ្យា៖ ការសន្យាវិលត្រឡប់របស់លោក សម រង្ស៊ី គឺគ្រាន់តែចង់បានចំណាប់អារម្មណ៍

កូនស្រីរបស់លោក កឹម សុខា មេបក្សប្រឆាំងដែលត្រូវបានឃុំខ្លួននិងជាអ្នកនាំពាក្យរបស់អតីតគណបក្សសង្គ្រោះជាតិ បានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅខែក្រោយនេះថាគ្រាន់តែជា«ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន​» តែប៉ុណ្ណោះ។

cambodia and canada

កម្ពុជា និងកាណាដាខ្វែងគំនិតគ្នារឿងកាកសំណល់ផ្លាស្ទិក

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានបាន​បញ្ជាក់​ជាថ្មី​កាល​ពី​ថ្ងៃចន្ទដើមសប្តាហ៍នេះ​ថា កាកសំណល់​ផ្លាស្ទិក​៨៣កុងតឺន័រ ​​ដែលគេទុកចោលនៅកំពង់ផែ​ក្រុងព្រះសីហនុ​តាំង​ពី​ឆ្នាំមុន​នោះ មាន​ប្រភពមកពីសហរដ្ឋអាមេរិកនិង​ប្រទេសកាណាដា បើទោះបី​ជាប្រទេសកាណាដា​អះអាងកាកសំណល់នោះមិនមែនជា​របស់ខ្លួន​ក៏ដោយ។

របាយការណ៍៖ គ្រឹះស្ថាន​ឥណទានខ្នាត​តូច​ជញ្ជក់​ឈាម​ប្រជាជន​ក្រី​ក្រ

យោងតាមរបាយការណ៍ថ្មីមួយចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ បានបញ្ជាក់ថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានបង្កឲ្យករណីរំលោភសិទ្ធិមនុស្សកម្រិតធ្ងន់ជាលក្ខណៈប្រព័ន្ធ។