រោងចក្រ ខេមបូ ហ៊ែនសាំ

ក្រសួង​ការងារ​ថា​ ​ក្រុម​ហ៊ុន​ ​ខេម​បូ​ ​ហ៊ែន​សាំ​ ​យល់​ព្រម​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ជូន​កម្មករ​

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តំណាងភាគីនិយោជកក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អ៊ិលធីឌី បានឯកភាពជាមួយកម្មករ លើការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជូនកម្មករទាំងអស់នៅថ្ងៃទី១៥ ខែកុម្ភៈខាងមុខនេះ។

ជំនួបពិភាក្សាការងាររវាងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ជាមួយឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស លោក ដូមីនីក វីល្លៀម( Dominic Williams)(ឈខាងស្តាំដៃ លោក ប្រាជ្ញ ចន្ទ) កាលពីថ្ងៃទី១០ ខែកុម្ភៈ ២០២៣ នៅស្នាក់ការ គ.ជ.ប. រាជធានីភ្នំពេញ។ (ទំព័រហ្វេសប៊ុក ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា)

អង់គ្លេស​សង្ឃឹម​ថា​ ការ​បោះ​ឆ្នោត​ជាតិខាង​មុខ​នឹង​​ប្រព្រឹត្ត​ទៅ​ដោយ​​សេរី​ ​​យុត្តិធម៌​ ​និង​គ្មាន​ការ​គំរាម​កំហែង​

ចក្រភពអង់គ្លេសតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានលើកឡើងថា អង់គ្លេសចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួន ហើយសង្ឃឹមថា ​ការបោះឆ្នោតខាងមុខនេះ នឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង និងប្រកបដោយយុត្តិធ​ម៌។

សាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក សំបូរ មាណ្ណារ៉ា កំពុងអង្គុយមានប្រសាសន៍ក្នុងកម្មវិធីទូរទស្សអនឡាញវីអូឌី៕

ព្រះ​មហាក្សត្រ​តែង​តាំង​សាស្រ្តាចារ្យ​​ផ្នែក​​ប្រវត្តិសាស្រ្ត​លោក​ ​សំបូរ​ ​មាណ្ណារ៉ា​ ​ជា​ទីប្រឹក្សា​លោក​ ​ហ៊ុន​ សែន​

សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនិងផ្តល់ឋានៈជារដ្ឋមន្ត្រី ដែលមានតួនាទីជា​ទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

នៅវេលាម៉ោង១៣និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកឃ្លាំមើលគាំទ្រការពង្រឹងចំណងល្អជាមួយចិន តែជំរុញកម្ពុជាឱ្យរក្សាអព្យាក្រឹតភាព

អ្នកឃ្លាំមើល គាំទ្រចំពោះការពង្រឹងចំណងមិត្តភាពល្អជាមួយចិន តែជំរុញកម្ពុជាឱ្យបង្កើនការកសាងទំនាក់ទំនង និងរក្សាអព្យាក្រឹតភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀននឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅជិតថ្ងៃបោះឆ្នោត

អនុប្រធានបក្សភ្លើងទៀន អះអាងថា គណបក្សនឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនៅជិតថ្ងៃបោះឆ្នោត ដោយថាបេក្ខភាពដែលត្រូវជ្រើសរើសអាចជាបុគ្គលនៅក្នុង ឬបុគ្គលចូលរួមជាមួយបក្ស គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​អាចឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។

លោក ពេជ្រ ស្រស់ មិនប្ដឹងអតីតមន្ត្រីដែលចោទលោកថាយកលុយបក្សកាន់អំណាចបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

ប្រធានគណបក្ស​យុវជន​កម្ពុជា អះអាងថា នឹងមិនប្ដឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលបានលាឈប់ពីគណបក្សនេះ បន្ទាប់ពីលោកថា មន្ត្រីទាំងនោះបានបដិសេធចំពោះការចុះផ្សាយថា លោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន ដើម្បីយកមកបង្កើតគណបក្សបច្ចុប្បន្ន។

អ្នកសារព័ត៌មានមកពីចម្រុះស្ថាប័ន ចូលរួមផ្ដិតយកសកម្មភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួង​​​ចាត់​តាំង​លោក​ ​ប៉ែន​ ​បូណា​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ដល់​អ្នក​សារព័ត៌មាន​

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់តាំងអតីតអ្នកសារព័ត៌មាន និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមួយរូប​ជាអ្នកសម្របសម្រួល ដើម្បីពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈ ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន ខណៈកន្លងមកមានការរិះគន់ចំពោះឥរិយាបថអ្នកសារព័ត៌មានដែលចុះផ្សាយផ្ទាល់នៅកន្លែងកើតហេតុ។

រោងចក្រ ខេមបូ ហ៊ែនសាំ

សហជីព​មួយ​ស្នើ​ក្រសួង​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​នៅ​រោងចក្រ ​ខេមបូ ហ៊ែនសាំ​ ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ(CCAWDO) ស្នើក្រសួងការងារជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារជូនកម្មករនៅក្រុមហ៊ុនខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ឱ្យស្របទៅតាមច្បាប់ការងារ បន្ទាប់ពីក្រុមហ៊ុនប្រកាស​បិទអាជីវកម្មនិង​បញ្ចប់កិច្ចសន្យាការងាររកម្មករនិយោជិតទាំងអស់។

ប្អូនស្រីបង្កើតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺលោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ប្អូន​បង្កើត​របស់​លោក​ស្រី​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​សែន​ ទទួល​មរណភាព​ដោយ​រោគា​ពាធ​

ប្អូនស្រីបង្កើតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺលោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍ដែលថាកម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។