បទ​​យក​ការណ៍​៖​ សម្រាប់​​អ្នក​​សិល្បៈ ​វប្បធម៌​ និង​​ទេសចរ​ ការ​​បិទ​​ភូមិ​​វប្បធម៌​​ជា​​រឿង​​ដែល​​គួរ​​ឱ្យ​​ស្តាយ​​បំផុត

​អស់​រយៈពេល១៧ឆ្នាំ​ហើយដែល​ជង្រុក​សិល្បៈ​ដ៏​ធំ​មួយក្នុង​ខេត្តសៀមរាប​ បាន​បើក​ដំណើរការ​ផ្ដល់​ទស្សនីយភាព​សិល្បៈ​ដល់​ពលរដ្ឋខ្មែរ។ ស្ថិត​ក្នុង​ដី​ទំហំ២១ម៉ឺន​ម៉ែត្រការ៉េ ក្នុង​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ភូមិ​វប្បធម៌បាន​បើក​ដំណើរការ​តាំងពី​ខែកញ្ញា ឆ្នាំ២០០៣មក ដោយមាន​បុគ្គលិក​ជាង៣០០នាក់ ក្នុង​នោះ​ជាង១០០នាក់​គឺជា​អ្ន​កសិល្បៈ។

បទ​យក​ការណ៍៖ អ្នក​លក់​កង្កែប​បោក​តាម​ផ្លូវ​ជាតិ​លេខ​២ បាត់​បង់​មុខ​របរ​ដោយ​សារ​ការ​អូស​បន្លាយ​នៃ​ការ​ជួស​ជុល​ផ្លូវ

ផ្លូវជាតិលេខ២ មានប្រវែង១៣៧គីឡូម៉ែត្រពីភ្នំពេញ ទៅដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម។ កាលពីមុនប្រសិនបើធ្វើដំណើរតាមបណ្ដោយផ្លូវជាតិនេះបានប្រមាណជាជាង៣០គីឡូម៉ែត្រពីភ្នំពេញនោះគេនឹងបានឃើញកន្លែងលក់កង្កែបបោកអាំងរាប់សិបតូប តែនៅ​ពេល​នេះចំនួនអ្នកលក់បានថយចុះជាច្រើន ដោយសារតែផលប៉ះពាល់នៃការអូសបន្លាយការសាងសង់។

ប្រជាសហគមន៍នៅត្បូងឃ្មុំចោទក្រុមហ៊ុនចិនមួយថាបានផ្ដាច់ផ្លូវចូលទៅដីស្រែចម្ការពួកគាត់

អ្នកភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអះអាង​ថាក្រុមហ៊ុនចិនមួយបានឈូសឆាយផ្ដាច់ផ្លូវចូលទៅដីស្រែចម្ការរបស់ពួកគាត់ ខណៈវិវាទដីធ្លីនៅតំបន់​នោះពុំទាន់ដោះស្រាយដាច់ស្រេចនៅឡើយ។

បទ​យកការណ៍៖ ពលរដ្ឋដែលបណ្តេញចេញទៅភ្នំបាត វិលមកភ្នំពេញវិញដោយសារគ្មានចំណូល​

មុន​ត្រូវ​បាន​បណ្ដេញ​ចេញ លោក​ យឿត ឌីណា និង​ភរិយា ​ព្រម​ទាំង​កូន​៤នាក់ទៀត​ មាន​ផ្ទះ​នៅ​តំបន់​បុរី​កីឡា ដោយ​លោក​ប្រកប​របរ​ជា​កម្ម​ករសំណង់ និងប្រពន្ធ​លក់​ដូរ​បន្ដិចបន្តួច ​ដើម្បី​ផ្គត់ផ្គង់ជីវភាព ​ក្នុង​មួយ​ថ្ងៃ​ក៏​អាច​ទទួល​បាន​ចំណូល​ចន្លោះ​ពី​ ១ម៉ឺន​ ៥ពាន់​ ដល់ ២ម៉ឺនរៀលដែរ។ តែ​ក្រោយ​ពី​លោក​ និង​ក្រុម​គ្រួសារ​ត្រូវ​បាន​ក្រុម​ហ៊ុន​ដេញ​ចេញ​ឱ្យ​ទៅ​នៅ​ដី​ដែល​ក្រុម​ហ៊ុន​ចែក​ឱ្យនៅភ្នំបាត​នោះ ​អ្វីៗ​ទាំង​អស់​ប្រែ​ប្រួលទាំង​​អស់។

ម្ចាស់​​សណ្ឋាគារ The Great Duke មិន​​ចូល​រួម​​ដោះ​ស្រាយ​​សំណង​​ឱ្យ​​បុគ្គលិក​​

ភាគី​ម្ចាស់​សណ្ឋាគារ The Great Duke ជា​សណ្ឋាគារ​លំ​ដាប់​ផ្កាយ​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៥ ខែឧសភា​នេះ ​មិន​ចូលរួមប្រជុំ​ដោះស្រាយ​បញ្ហា​សំណង​ឱ្យ​អតីត​បុគ្គលិក​តាម​ការ​កោះហៅ​របស់ក្រ​សួង​ការងារ​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នោះ​ទេ។

រដ្ឋ​មន្ត្រី​​សុខា​ភិបាល​​ថា​ ពលរដ្ឋ​​កម្ពុជា​​ពីរ​​នាក់​​ដែល​​បន្ត​​ព្យា​បាល​​វីរុស​​កូ​រ៉ូ​ណា​​មាន​​សុខ​ភាព​​ល្អ​

​រដ្ឋមន្ត្រី​សុខាភិបាល អះអាង​ថា ពលរដ្ឋ​កម្ពុជា ២នាក់​ដែល​បន្ត​ស្ថិតនៅ​ក្រោម​ការ​ព្យាបាល​វីរុស​កូ​រ៉ូ​ណា​នៅឡើយ​នោះ មាន​សុខភាព​ល្អ​ធម្មតា ហើយ​លោក​រំពឹង​ថា អ្នក​ទាំងពីរ​នឹងអាច​ចាកចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ ក្រោយពី​ត្រូវ​បាន​ផ្ទេរ​មក​ព្យាបាល​នៅ​ភ្នំពេញ។

មន្ត្រី​រដ្ឋា​ភិបាល​​ព្យាករ​​ថា ការ​​នាំ​​ចេញ​​ផលិត​​ផល​​កាត់​ដេរ​​នឹង​​ធ្លាក់​​ចុះ​​លើស​​ពី​​​៥០​​ភាគ​រយ​​នៅ​​ត្រី​មាស​​ទី​​ពីរ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​ថា ទំហំនៃ​ការនាំ​ចេញ​ផលិតផលកាត់ដេរ​កម្ពុជា អាចនឹង​ធ្លាក់​ចុះ​ចន្លោះ​ពី ៥០ ទៅ ៦០​ភាគរយ ​នៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ បន្ទាប់​ពី​​ការ​នាំ​ចេញ​នៅ​ក្នុង​ត្រី​មាស​ទី​១​កន្លង​មក​នេះ មាន​ទំហំ​ត្រឹម​តែ ៨០​ភាគរយ​​ប៉ុណ្ណោះ បើធៀប​នឹង​តួលេខ​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

មន្ត្រី​​ថា រោងចក្រជាង​១៣០​ស្នើ​សុំ​ព្យួរ​ការងារ​ប៉ះ​ពាល់​កម្មករ​ជិត​១០​ម៉ឺន​នាក់

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ឱ្យដឹងថា រោង​​ចក្រកាត់​ដេរ​​ដល់​ទៅ​ជាង ​១៣០​ហើយ បានសម្រេច​ដាក់​ពាក្យ​ព្យួរ​ផលិត​កម្ម​របស់​ពួកគេ ដែលធ្វើឱ្យប៉ះពាល់ដល់ការងារ​របស់​កម្មករ​កម្មការិនី​ជិត ១០ម៉ឺននាក់ ចាប់តាំង​ពី​ការ​ផ្ទុះ​ឡើង និង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា។

វិបត្តិ​​សុខ​ភាព​​សកល​​បង្ខំ​​មនុស្ស​​ឱ្យ​​កាត់​បន្ថយ​​ការ​​ធ្វើ​ដំណើរ​ វាយ​ប្រហារ​​សេដ្ឋកិច្ច​​អ្នក​ផ្ដល់​​សេវា​​ដឹក​ជញ្ជូន​​បុគ្គល​​

សារព័ត៌មាន Business Insider បាន​ចុះផ្សាយ​កាលពីដើម​ខែមេសា​នេះ​ថា ក្រុមហ៊ុន​អាកាស​ចរ​ណ៍​ធំៗ​ចំនួន ៦៤ នៅ​ទូទាំង​ពិភពលោក បានសម្រេច​ផ្អាក​ដំណើរការ​ជើងហោះហើរ​របស់​ពួក​គេ​ទាំងស្រុង ​ចាប់តាំងពី​ការ​ផ្ទុះឡើង និង​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​កាលពីដើម​ឆ្នាំ២០២០នេះ។

វិស័យ​​ទេសចរណ៍​​ខេត្ត​​សៀមរាប​​ធ្លាក់​​ចុះ​​​​​ចាប់​​បង្ខំ​​​ឱ្យ​​អ្នក​​ពាក់​​ព័ន្ធ​​បិទ​​អាជីវកម្ម​ និង​​​ប្រឈម​​មុខ​​នឹង​​​បំណុល​

លោក ហយ ឆៀវ បាន​ធ្វើការជាមគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាបរយៈពេល ១៩ឆ្នាំហើយ ដោយ​រក​ចំណូល​បាន​ចន្លោះ​ពី ៧០០ទៅ ១,០០០​ដុល្លារ​ក្នុង​មួយ​ខែៗ​ តាម​រយៈ​ការនាំភ្ញៀវទេសចរទៅទស្សនា​ប្រាសាទ និងតំបន់ទេសចរណ៍នានា​ក្នុងខេត្តសៀម។