ធនាគារ ABA ស្ថិតនៅកែងស្តុបសន្ធរម៉ុក ក្រុងភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

សមាជិកសហជីពណាហ្គាវើលដ៍ថា ធនាគារក្នុងស្រុករារាំងការផ្ទេរប្រាក់ពីបរទេសមកកាន់ពួកគេ

សមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បាន​អះអា​ង​ថា ធនាគារ ABA បានបិទប្រតិបត្តិការផ្ទេរប្រាក់ចំនួន៣ ក្នុងគណនីរបស់ពួកគេ​ពីម្ចាស់​ជំនួយ​នៅ​ក្រៅ​ប្រទេស ដោយ​លើក​ឡើង​ហេតុផល​អំពី​ព័ត៌​មានអវិជ្ជ​មាន​នៃ​សហជីព​នៅក្នុងវិស័យសារព័ត៌មាន ឬវិធានការប្រឆាំងការលាងលុយកខ្វក់។

លោក ហ៊ុន សែន ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​លោក គង់ គាំ បើ​នៅ​បន្ត​រិះគន់​បក្សកាន់អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការផ្លូវច្បាប់ រួ​មទាំងប្ដឹងរឹបអូសទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន គឺលោក គង់ គាំ បើមិនបញ្ឈប់ការរិះគន់ ដែលលោកថាជាការវាយប្រហារបក្សកាន់អំណាចលើទីលានប្រកួតនយោបាយនោះ។

ជនជាតិចិនជាង៣០នាក់លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងល្បាតរបស់អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយសមត្ថកិច្ចេពាក់ព័ន្ធបង្ក្រាបបាននៅវេលាម៉ោង២១និង៣០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

អាមេរិក​រាយការណ៍​ពី​ប្រតិបត្តិការ​ឆបោក ការ​កើនឡើង​នៃ​ការ​ជួញដូរ​មនុស្ស និង​ការងារ​ដោយ​បង្ខំ​នៅ​កម្ពុជា

​ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចង្អុលបង្ហាញអំពី​ប្រតិបត្តិ​ការ​ឆបោកតាម​​អ៊ីន​ធឺណិត​ ដែលជាប្រភេទប្រតិបត្តិការ​ឆបោក​​ទ​ង់​ក្រហម (Red Flags Scam Operations) ​ការ​ជួញ​ដូរ​​ជនបរទេស​​ចូល​មក​​ក្នុង​ប្រទេសកម្ពុជា​​ដែលកំពុងមានការកើនឡើង ក៏ដូចជាការរំលោភ​បំពាន​ផ្សេង​​ទៀត ពាក់ព័ន្ធនឹងពលករចំណាកស្រុក ហើយ​សកម្មភាពទាំងនេះ​បានធ្វើឱ្យប្រទេសកម្ពុជា​​ធ្លាក់​ដល់ចំណាត់​ថ្នាក់​ទាប​បំផុត។

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ត្រាន់ តិចសេង)

អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ពីរ​ធំៗ​ខ្វះ​អ្នក​សង្កេតការណ៍​ក្នុង​ពេល​បោះឆ្នោត​ដោយសារ​រង​ការ​គំរាម​កំហែង​និង​កង្វះ​ជំនួយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២៨ ខែមេសា បានចេញផ្សាយបញ្ជីឈ្មោះអ្នកសង្កេតការណ៍ដែលត្រូវសង្កេតមើលដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ទោះជាយ៉ាងណា គេសង្កេតឃើញថា គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ ​ខុមហ្រ្វែល (Comfrel) ដែលជាអង្គការឃ្លាំមើលការបោះឆ្នោតឯករាជ្យមួយមានអ្នកសង្កេតការណ៍របស់ខ្លួនត្រឹមតែ២១នាក់ប៉ុណ្ណោះ។

បាតុករនៅប្រទេសឥណ្ឌូណេស៊ីបង្ហាញការគាំទ្រដល់កម្មករណាហ្គាវើលដ៍ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។ (រូបភាពផ្តល់ឱ្យ)

វិធាន​សុខាភិបាល​បញ្ឈប់​ការ​តវ៉ា​របស់​កម្មករ​ណាហ្គា​វើលដ៍ ​ខណៈ​សហជីព​សកល​បង្ហាញ​ការ​គាំ​ទ្រ​កូដករ

សហជីព និងសហព័ន្ធសហជីពសកលបានសម្តែងការគាំទ្រ ព្រមទាំងតវ៉ាប្រឆាំងចំពោះការចាប់ខ្លួន និងបញ្ឈប់កម្មករណាហ្គាវើលដ៍កាលពីដើមសប្តាហ៍នេះ ខណៈដែលការជួបជុំធ្វើកូដកម្មប្រចាំថ្ងៃរបស់ពួកគេឈានដល់ការផ្អាក បន្ទាប់ពីអាជ្ញាធរបានបញ្ជាឱ្យបុគ្គលិកទាំងអស់នៅដាច់ដោយឡែករយៈពេល៧ថ្ងៃ។

អ្នកភូមិឈរមើលរោងចាំចម្ការដែលកំពុងលេបត្របាក់ដោយអគ្គិភ័យ នៅខេត្តឧត្ដរមានជ័យ កាលពីឆ្នាំ២០០៩។

សង្ខេបព្រឹត្តិការណ៍៖ ក្រុមហ៊ុនស្ករសមួយរងការចោទប្រកាន់ថាបានរំលោភសិទ្ធិប្រជាពលរដ្ឋ

ស្ថាប័ន​រដ្ឋាភិបាលមួយរបស់​ចក្រភព​អង់គ្លេស​បាន​ឱ្យដឹង​ថា​ ក្រុមហ៊ុន​ស្ករ​ស​ថៃ​ ​មិត្រផុល (Mitr Phol) ដែលស្ថិតនៅក្នុងភាពចម្រូងចម្រាស មិនគួរត្រូវបានចាត់ទុកថាជាវេទិកាឧស្សាហកម្មអំពៅប្រកបដោយនិរន្តរភាព តាមរយៈការគ្មានដំណោះស្រាយចំពោះការរំលោភសិទ្ធិមនុស្សទាក់ទងនឹងបញ្ហាចម្ការអំពៅក្នុងខេត្តឧត្ដរមានជ័យនោះទេ។

ទិដ្ឋភាពព្រៃឈើរងការកាប់បំផ្លាញយកឈើនិងយកដីដាំដំណាំ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ត្រូវបានថតពីលើអាកាស កាលពីឆ្នាំ២០២១។ (ហេង វិចិត្រ/VOD)

ការ​បាត់បង់​ដីធ្លី​និង​បំណុល​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​ព្រៃ​ព្រះ​រកា​រង​ការ​បំផ្លាញ​​កាន់​តែ​ខ្លាំង

ជនជាតិ​ដើម​ភាគ​តិច​គួយ អាយុ ​៣៤​ឆ្នាំ​មួយរូបលោក ថៃ ហុន កំពុង​តែធ្វើដំណើរ​ចូល​ទៅកាន់តំបន់​ភាគ​អាគ្នេយ៍​នៃដែនជម្រកសត្វព្រៃព្រះរកា ដែលមាន​ចម្ងាយ​ប្រមាណ​ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត។

ក្រសួងការពារជាតិអូស្ត្រាលី ប្រគល់សម្ភារបរិក្ខារ វេជ្ជសាស្ត្រពីជូនក្រសួងការពារជាតិកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១។

អង្គការសិទ្ធិមនុស្ស​មួយ​រិះគន់​ការ​ចូលរួម​ចំណែក​របស់​អូស្ត្រាលី​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) រិះគន់​ស្ថាន​ទូត​​អូស្ត្រាលី​ប្រចាំ​​នៅ​​កម្ពុជា ចំពោះសកម្មភា​ព​ចូល​រួម​ដែល​ពាក់​ព័ន្ធនឹ​ងកង​ពលតូចលេខ​៧០ នៃកងយោធពលខេមរភូមិន្ទ ជាអង្គភាពមួយដែលត្រូវបានរង​ការចោទ​ថា​​ជាប់ពាក់ព័ន្ធ​ទៅនឹ​ងព្រឹ​ត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែកកាលពីឆ្នាំ​១៩៩៧ ប្រឆាំង​នឹងលោក សម រង្ស៊ី ដែល​ជាព្រឹត្តិការណ៍មួយក្នុងចំណោមការរំលោភសិទ្ធិផ្សេងៗ​ទៀត។

បទ​​យក​ការណ៍​៖ អ្នក​​អូស​​រទេះ​​នៅ​​ប៉ោយប៉ែត​​ក្លាយ​ជា​​អ្នក​​រើស​​អេតចាយ​ខណៈ​​ព្រំដែន​​បន្ត​​បិទ​​

ការងាររបស់អ្នករុញរទេះដឹកបន្លែផ្លែឈើនៅក្រុងប៉ោយប៉ែត ត្រូវ​បាន​ផ្អាក​ភ្លាម​ៗនៅ​ចុងខែ​មីនា ​នៅពេល​ដែល​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ជាឯកតោភាគី​ជាមួយ​ប្រទេស​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វីដ១៩ ដែល​នៅក្នុងពេល​នោះ ​ករណី​កូ​វីដ១៩ ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន៩០ករណី។ ដោយ​គ្មាន​ឱកាស​ការងារ​ផ្សេងទៀត អ្នកស្រី ស្រ៊ុ​ន បាន​ចាប់ផ្តើម​ជួយ​ប្អូនស្រី​របស់​អ្នកស្រី ដើរ​ប្រមូលអេតចាយ​នៅ​តាម​ដងផ្លូវ​ក្រុង​ប៉ោយប៉ែត។

បទ​យក​ការណ៍​៖​ នៅ​​តាកែវ​គ្រួសារ​​អ្នក​​ចំណាក​ស្រុក​​ប្តូរ​​ទៅ​​លក់​​កណ្តុរ​​វិញ​​អំឡុង​​ពេល​​កូ​វីដ​១៩​​

ខ្លឹមសារ​គោល៖ នារ​ដូវ​វស្សា​មាន​ទឹកឡើង​ក្នុង​ស្រែ​នៅ​ទូទាំង​ស្រុក​កោះអណ្តែត​ ខេត្តតាកែវ ជាហេតុ​នាំ​ឱ្យ​សម្បូរ​ពួក​សត្វ​កកេរ។ ដោយសារតែ​សេដ្ឋកិច្ច​សកលលោក​កំពុង​ធ្លាក់ចុះ ហើយ​បណ្តាល​ឱ្យ​មនុស្សជា​ច្រើន​បាត់បង់​ការងារ​ធ្វើ អ្នកខ្លះ​ក៏​កំពុងតែ​ប្តូរ​មុខរបរ​ទៅ​ចាប់​កណ្តុរ​ហើយ​នាំចេញ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ក្នុង​ជីវភាព។