មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ជនជាប់ចោទ កឹម សុខា បញ្ជាក់​ថា​សវនាការ​នឹង​បន្ត​ដូច​រាល់​ដង

លោក កឹម សុខា លើដៃពេលជិះរថយន្តត្រលប់ចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បញ្ជាក់ថា សវនាការក្នុងសំណុំរឿង «សន្ទិដ្ឋិភាព​​ជាមួយ​​រដ្ឋ​​បរ​​​ទេស »​ គឺនៅដំណើរការដូចសព្វមួយដង បើទោះជាសវនាការជុំទី៣៨ កន្លងទៅនេះ ភាគី​​ក្នុង​​រឿង​​ក្ដីមាន​​ភាព​​ប្រទាំងប្រទើសគ្នាអំពីកាលបរិច្ឆេទ នៃសវនាការថ្ងៃបន្ទាប់ក្ដី។

លោកមេធាវី ផែង ហេង ដែលជាសហមេធាវីការពារសិទ្ធិម្នាក់ ក្នុងចំណោមមេធាវីការពារសិទ្ធិ​​ឱ្យ​​ជន​​ជាប់ចោទ លោក កឹម សុខា ទាំង៤រូប ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា បើតាមលោក​​ទទួល​បាន​​ដំណឹង គឺសវនាការសម្រាប់រឿងក្ដីប្រឆាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនេះ គឺដំណើរការទៅជាធម្មតា មិនមានការប្រែប្រួលទេ។

លោកបន្តថា៖ «បើតាមចៅក្រម ទទួលបានព័ត៌មានមកថា មិនមានការជូនដំណឹងពីមេធាវី ដើម្បីស្នើ​​សុំ​​លើកពេលទេ។ ដូច្នេះ សវនាការនេះនៅដដែលតើ

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ ដែល​​​ទទួល​​បន្ទុក​​​ក្នុង​​រឿង​ក្ដីនេះ បានកំណត់យករៀងរាល់ថ្ងៃពុធ នៃសប្ដាហ៍នីមួយៗ ជាថ្ងៃសវនាការសម្រាប់​​សំណុំ​​រឿង​​ព្រហ្ម​​ទណ្ឌមួយនេះ។

​​លោក កឹម សុខា ត្រូវរងការចោទប្រកាន់ពីបទ «​​សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស» ចង់ផ្ដួលរំលំរដ្ឋា​​ភិ​​បា​​ល​។ គិតត្រឹមថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ សវនាការបានបន្តដល់ជុំទី២៨ហើយ។​​​ តាម​ការ​​គ្រោង​ទុក នៅថ្ងៃពុធ ទី៤ ខែឧសភា តុលាការ​​នឹងកំណត់បើកសវនាការបន្តទៀតលើអង្គហេតុកា​​របោះឆ្នោត ដំណើរការបោះឆ្នោត និងបណ្ដឹងតវ៉ាលទ្ធផលឆ្នោតកាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ