អ្នក​​​​ជំងឺ​​​​១១​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​ជាង​៧០០​​​​​​​​​​នាក់​

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

អ្នកជំងឺ១១នាក់ទៀតបានស្លាប់​ដោយជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងជាង១ ៣០០នាក់ ខណៈអ្នកឆ្លងថ្មីមានជាង៧០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៧៥ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១១នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៧៦៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៦៩៤នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៧៥ ៩១៧​​នាក់ ក្នុងនោះ ​អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៦៨ ៣៨៦នាក់ អ្នកស្លាប់សរុប១ ៣៥០នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១០ ០៤៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ