អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ក្នុង​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ​កើន​ដល់​ជាង​៥០០​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺដែលស្លាប់ដោយសារជំងឺកូវីដ-១៩ គិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មក​ដល់​ថ្ងៃម្សិល​មិញ បានកើនឡើង​ដល់ជាង៥០០នាក់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ​ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៦នាក់ ដែល​ធ្វើឱ្យ​ចំនួន​អ្នកស្លា​ប់​សរុបបានកើនដល់៥០៩នាក់។

ក្រសួងបន្តថា ចំណែកអ្នកឆ្លងជំងឺនេះថ្មី កាលពីថ្ងៃម្សិលមិញ មានចំនួន៦៩៩នាក់ និង​មាន​ករណី​ជាសះស្បើយចំនួន៧៥៩នាក់។​

​បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៤៦ ០៦៥​​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៤០ ៧៦៩នាក់ ​និងករណីនាំចូលពីក្រៅប្រទេសសរុប២ ០៣៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ