អ្នក​​​​ជំងឺ​​​​១៣​នាក់​​​​ទៀត​​​​​ស្លាប់​​​​​ដោយ​​​​​​កូវីដ-១៩​​​​​ ខណៈ​​​​​​​​​អ្នក​​​​​​​​​ឆ្លង​​​​​​​​​ថ្មី​​​​​​​​​មាន​​​​​​​​​ជិត​​​​៥០០​​​​​​​​​​នាក់​​

ពលរដ្ឋក្នុងតំបន់ទៅទទួលការចាក់វ៉ាក់សាំងឥតគិតថ្លៃ នៅមណ្ឌលចាក់វ៉ាក់សាំងអនុវិទ្យាល័យវត្តដំបូកខ្ពស់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ (សូត សុខប្រាថ្នា)

អ្នកជំងឺ១៣នាក់ទៀតបានស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ដែ​ល​ធ្វើឱ្យចំនួនអ្នកស្លាប់សរុប​កើនឡើងដល់៣៦០​នាក់ ខណៈអ្នកឆ្លងថ្មីមានជិត៥០០នាក់ទៀត ដែលធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនឡើងជាង៣៩ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកស្លាប់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៣នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៤៩៥នាក់ ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន៤០៦នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៩ ៤៦៤នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៣៣ ៥៧១នាក់ និងអ្នកស្លាប់សរុប៣៦១នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៤៥៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ