រក​ឃើញ​ករណី​ឆ្លង​កូវីដ-១៩​ថ្មីជាង​៥០០​នាក់​ និង​មាន​អ្នក​ស្លាប់​ថ្មី​១៣​នាក់​

ពលរដ្ឋជាច្រើននាក់រស់នៅខណ្ឌមានជ័យ កាន់បណ្ណចាក់វ៉ាក់សាំងឈរតម្រង់ជួរដើម្បីទទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស្ថិតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។ (Danielle Keeton-Olsen)

មន្ត្រីសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជាង៥០០នាក់​ទៀតកាលពីថ្ងៃម្សិលមិញ និងមានអ្នកជំងឺ១៣នាក់​បន្ថែមទៀតបានស្លាប់ដោយសារជំងឺនេះ ខណៈ​អ្នក​ជា​សះ​ស្បើយ​​មាន​ជាង​១ ១០០នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្លាប់ដោយ ជំងឺកូវីដ-១៩ កាលពីថ្ងៃម្សិលមិញ ​មានចំនួន១៣នាក់បន្ថែមទៀត និងករណីឆ្លងថ្មីមានចំនួន៥៤២​នាក់ (ក្នុងនោះមានករណីឆ្លងនាំចូលពីក្រៅប្រទេសចំនួន៣៧នាក់) ស្របពេលអ្នកជាសះស្បើយថ្មី​មានចំនួន១ ១០៩នាក់។

​បើតាមក្រសួងជំនាញដដែលនេះ គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន៣៨ ៩៦៩​​នាក់ ក្នុងនោះ​ អ្នកជំងឺព្យាបាលជាសះស្បើយសរុបមា​ន​ចំនួន៣២ ៩៦៧នាក់ ​អ្នកស្លាប់ចំនួន៣៤៨នាក់ និងករណីនាំចូលពីក្រៅប្រទេសសរុប១ ៤០៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ