​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​កើន​ដល់​៣២០​នាក់​គិត​ត្រឹម​ថ្ងៃ​សៅរ៍​នេះ​ ខណៈ​អ្នក​ឆ្លង​ថ្មី​៦៣៨​នាក់​

ក្រុមអ្នកជំនាញសុខាភិបាលបានរៀបចំសាកសពអ្នកស្លាប់ដោយសារកូវីដ-១៩ យកទៅបូជានៅក្បែរជើងភ្នំមួយកន្លែង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកំពត)

ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកជំងឺកូវីដ-១៩ ចំនួន៩នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យចំនួនជនរងគ្រោះដែលស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់៣២០នាក់។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១២ ខែមិថុនា ឱ្យដឹងថា ក្រៅពីអ្នកស្លាប់៩នាក់ កាលពីម្សិលមិញ ក្រសួងក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៦៣៨នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសចំនួន៤៤នាក់ ខណៈអ្នកជាសះស្បើយមានចំនួន៦០៥នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែមិថុនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុប៣៧ ៩៥៩នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេស១ ៣៤១នាក់។​ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុប៣១ ២២២នាក់ និង​អ្នកស្លាប់៣២០នាក់។

កាលពីថ្ងៃទី១០ ខែមិថុនា តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន បានព្រមានថា ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នឹងអាចមានសភាពធ្ងន់ធ្ងរនៅពេលអនាគត បើពលរដ្ឋខ្មែរឆាប់ភ្លេចខ្លួន តាមរយៈការបន្ធូរបន្ថយនូវវិធានការការពារ ហើយធ្វើការជួបជុំគ្នាច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ