អ្នក​ជំងឺ​​២​នាក់​ទៀត​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​​ និង​ឆ្លង​​ថ្មី​ជាង​​៣៤០​​នាក់​​​

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាល រកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន២នាក់បន្ថែមទៀតដែលធ្វើឱ្យចំនួនអ្នកស្លាប់បានកើនដល់ជិត១៦០នាក់ និងអ្នកឆ្លងថ្មីចំនួនជាង៣៤០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ​២០២១ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ថ្មី ចំនួន២នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន៣៤៥នាក់។ ចំណែកករណីព្យាបាលជាសះស្បើយមានចំនួន១ ៣៣៧នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២២ ៨៨៩នាក់ និងបណ្តាលឱ្យមានអ្នក​ស្លាប់ចំនួន១៥៦នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន១៤ ៣៤៣នាក់ ​ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន៦៣៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ