អ្នក​ជំងឺ​៤​នាក់​ទៀត​ស្លាប់​​ដោយ​​ជំងឺ​​កូវីដ-១៩​​​​ និង​ឆ្លង​​ថ្មី​៣៦០​​នាក់​​​

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ស្រី សុភ័ក្រ្ត)

ក្រសួងសុខាភិបាលរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៤នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីចំនួន៣៦០នាក់ ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួនជិត៩០០នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០២១ បានឱ្យដឹងថា កម្ពុជារកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ថ្មី ​ចំនួន៤នាក់បន្ថែមទៀត និងអ្នកឆ្លងថ្មីមានចំនួន៣៦០នាក់។ ចំណែកករណីព្យាបាលជាសះស្បើយមានចំនួន៨៨៦នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២២ ៥៤៤នាក់ និងបណ្តាលឱ្យមានអ្នក​ស្លាប់ចំនួន១៥៤នាក់។ ដោយឡែក អ្នកជំងឺដែលព្យាបាលជាសះស្បើយសរុបចំនួន១៣ ០០៦នាក់ ​ និងករណីនាំចូលពីក្រៅប្រទេសមានចំនួន៦៣៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ