មនុស្ស​៦​នាក់​ទៀត​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​ និង​ជាង​៤០០​នាក់​​ឆ្លង​ថ្មី​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៤៤៦នាក់បន្ថែមទៀតបានឆ្លងជំងឺកូវីដ-១៩ និងមាន​​អ្នកជាសះស្បើយពីជំងឺនេះ​​ជិត១ ០០០នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន៦នាក់។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ​អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ នៅទូទាំងប្រទេស​មានចំនួន៩៨០នាក់ ខណៈ​អ្នកស្លាប់ថ្មីចំនួន៦នាក់បន្ថែមទៀត ដែលធ្វើឱ្យអ្នកស្លាប់ដោយជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនឡើងដល់១៤២នាក់។ ​

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានសរសេរនៅលើហ្វេសប៊ុកលោកថា គិតត្រឹមម៉ោង៩យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ សម្រាប់រាជធានីភ្នំពេញ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ១៦៨នាក់ប៉ុណ្ណោះ។ លោក​បន្តថា តួលេខនេះបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារក្នុងរយៈពេល៤ថ្ងៃផ្ទួនៗគ្នាចុងក្រោយនេះ អ្នកឆ្លងបានធ្លាក់ចុះពីជាង៥០០នាក់ មកជាង២០០នាក់។

បើតាមក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន២១ ១៤១នាក់ ដោយ​​អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៩ ៥១៩នាក់ និងអ្នកស្លាប់សរុប១៤២នាក់ គិត​ត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ