កម្ពុជា​​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​​រហូត​ដល់​ជិត​​១​ពាន់​នាក់​ និង​មាន​ករណី​​ស្លាប់​​ម្នាក់​​បន្ថែម​ទៀត​

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩​ថ្មី ចំនួន៩៣៨នាក់បន្ថែមទៀតក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​ ដែល​តួលេខឆ្លងតែក្នុង១ថ្ងៃនេះជាតួលេខឆ្លង​ខ្ពស់​មិនធ្លាប់មានពីមុនមក ខណៈមានអ្នកជំងឺម្នាក់ទៀតបានស្លាប់ដោយសារជំងឺនេះ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកដែលឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៩៣៨នាក់នោះ រួមមាន នៅរាជធានីភ្នំពេញ ចំនួន៦០៨នាក់, ខេត្តកណ្តាល ១៧៥នាក់, កំពង់ស្ពឺ ១៤នាក់, ខេត្តព្រះសីហនុ ៧៧នាក់, តាកែវ ៤នាក់, ស្វាយរៀង ១នាក់, កំពង់ចាម ៣នាក់, ត្បូងឃ្មុំ ២នាក់, ពោធិ៍សាត់ ១នាក់, បាត់ដំបង ១នាក់, សៀមរាប ១នាក់ និងបន្ទាយមានជ័យ ៥១នាក់។

រីឯបុរសជនជាតិខ្មែរ អាយុ៨១ឆ្នាំម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ-១៩​នោះ មានទីលំនៅ​ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយឡែក អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩នៅថ្ងៃនេះ ក្រសួងថា មានចំនួន៣៦១នាក់ ក្នុងនោះ ៣៥០នាក់នៅរាជធានីភ្នំពេញ ២នាក់​​នៅខេត្តព្រៃវែង ១នាក់នៅខេត្តសៀមរាប និង៨នាក់ទៀតនៅខេត្តបន្ទាយមានជ័យ។

គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៦ ២៩៩នាក់ ក្នុងនោះ អ្នកឆ្លង​​ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន១៥ ៧៤៤​នាក់ និង​មាន​អ្នកស្លាប់ចំនួន១០៧នាក់​។ សម្រាប់​​អ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន៥ ៧៩១នាក់  និង ១០ ៣៩៤នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ