មនុស្ស៤នាក់ទៀតស្លាប់ដោយសារជំងឺកូវីដ-១៩ និងរកឃើញអ្នកឆ្លងថ្មី៨៤១នាក់

ផ្លូវធ្វើដំណើរមួយកន្លែងស្ថិតនៅខណ្ឌដូនពេញ ត្រូវបានដាក់របាំងខ្សែហាមឃាត់ចេញចូលឆ្លងកាត់ អនុវត្តតាមគោលការណ៍រដ្ឋបាលរាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

មនុស្ស​៤នាក់ទៀត​បានស្លាប់ដោយសារជំងឺកូវីដ-១៩ និងរកឃើញករណី​ឆ្លងថ្មីចំនួន៨៤១នាក់​​បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយជំងឺផ្លូវដង្ហើមមួយនេះកើនដល់ជាង១០០នាក់ និងអ្នកឆ្លងកើនដល់ជាង១៥ ០០០​នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា អ្នកស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ ទាំង​៤នាក់​នោះ រួ​មមាន បុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ នៅ​ខេត្ត​កំពង់​ចាម និងបុរសជនជាតិខ្មែរ៣នាក់​ទៀត អាយុ៤០ឆ្នាំ ៥៥ឆ្នាំ និង៦១ឆ្នាំ នៅរាជធានីភ្នំពេញ។

ចំណែកអ្នកឆ្លងថ្មីទាំង៨៤១នាក់ រួមមាន នៅរាជធានីភ្នំពេញ ៥២៥នាក់, ខេត្តកណ្តាល ៣៣នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តព្រះសីហនុ ៦២នាក់, ខេត្តតាកែវ ៩នាក់, ខេត្តព្រៃវែង ១នាក់, ខេត្តកំពង់ចាម ២១នាក់, ខេត្តត្បូងឃ្មុំ ៩នាក់, ខេត្តកំពង់ធំ ១៥នាក់, ខេត្តសៀមរាប ៧នាក់ និងខេត្តបន្ទាយមានជ័យ ១៥៣នាក់។

ដោយឡែក អ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ នៅថ្ងៃនេះ មានចំនួន៦១នាក់ រួមមាន នៅរាជធានីភ្នំពេញ ១៩នាក់, ខេត្តព្រះសីហនុ ៣០នាក់, ខេត្តតាកែវ ៧នាក់, ខេត្តព្រៃវែង ៤នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់ ដោយទទួល​លទ្ធផលធ្វើ​តេស្តអវិជ្ជមាន​២លើក និង​ត្រូវបានក្រុមគ្រូពេទ្យ​​អនុញ្ញាតឱ្យ​​ចេញពីកន្លែងសម្រាកព្យាបាល​ ប៉ុន្តែត្រូវបន្ត​ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១៥ ៣៦១នាក់ ក្នុងនោះ អ្នកឆ្លង​​ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន១៤ ៨០៦​នាក់ និង​មាន​អ្នកស្លាប់ចំនួន១០៦នាក់​។ សម្រាប់​​អ្នកជំងឺព្យាបាលជាសះស្បើយចំនួន៥ ៤៣០នាក់ និង ៩ ៨១៨នាក់កំពុងសម្រាកព្យាបាលនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ