អ្នក​ជំងឺ​ម្នាក់​ទៀត​បាន​ស្លាប់​ដោយ​សារ​វីរុស​កូវីដ​១៩

រថយន្តប៉ូលិសបើកនាំមុខរថយន្តពេទ្យដឹកអ្នកជំងឺកូវីដ-១៩ និងអ្នកធ្វើចត្តាឡីស័ក ផ្លាស់ប្ដូរពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ទៅសណ្ឋាគារ The Great Duke ធ្វើការព្យាបាលនិងធ្វើចត្តាឡីស័កបន្ត ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួង​សុខាភិបាល​​ ឱ្យ​ដឹង​ថា ស្រី្ត​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ-១៩ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​ដោយសារ​រោគ​ផ្លូវ​ដង្ហើម​មួយ​នេះ​កើន​ឡើង​ដល់​ទៅ ២៥នាក់​ហើយ​នៅ​កម្ពុជា​។

សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងសុខាភិបាល ​នៅថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២១ ឱ្យ​ដឹងថា ស្ត្រី​ជនជាតិ​ខ្មែរ​ ដែល​បាន​ស្លាប់​នៅរសៀល​ថ្ងៃសុក្រនេ​ះ ​ មានអាយុ​៥៥​ឆ្នាំ រស់នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ​។ ​

​ក្រសួងបន្ត​ថា ស្ត្រីរូបនេះ​បាន​រកឃើញ​វិជ្ជមានកូវីដ-១៩ កាល​ពីថ្ងៃទី​៣០ខែ​មីនា ហើយ​ត្រូវ​បាន​ដាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​នៅថ្ងៃ​ដដែលនោះ​។ ដោយ​ស្ថានភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ តាំង​ពី​ពេល​ចូល​សម្រាកពេទ្យ​ដំបូង តម្រូវ​ឱ្យក្រុម​គ្រូពេទ្យ​ប្រើប្រាស់​ម៉ាស៊ីនជំនួយ​ដង្ហើម​តាំងពី​ថ្ងៃសម្រាក​ដំបូង​ផង​ដែរ​។

ក្រសួងបញ្ជាក់​ថា ទោះបីជា​​ក្រុមគ្រូពេទ្យ​បានខិតខំ​ជួយសង្រ្គោះ​តាមលក្ខណៈ​បច្ចេកទេស​​យ៉ាងណា​ក៏ដោយ ក៏មិន​អាច​ជួយ​សង្រ្គោះ​អ្នកជំងឺ​បានឡើយ ហើយ​ស្ថានភាព​អ្នកជំងឺ​កាន់តែធ្ងន់ធ្ងរ​ទៅៗ រហូតបណ្តាល​ឱ្យ​អ្នកជំងឺ​​ស្លាប់​នៅថ្ងៃ​នេះ​តែម្តង ដោយសារ​ខ្សោយ​សួត​ធ្ងន់ធ្ងរ​ និង​រលាកសួត​ទាំង​សង​ខាង បង្ក​ដោយ​វីរុស​កូវីដ-១៩។

ក្រសួងសុខាភិបាល​បា​ន​រកឃើញ​អ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៥៧៦នាក់​បន្ថែមទៀត​នៅថ្ងៃទី៩ ខែមេសា​ ដែល​ធ្វើ​ឱ្យ​​​ចំនួន​អ្នកឆ្លង​ជំងឺ​នេះសរុប​នៅ​កម្ពុជា​ បានកើនដល់ ៣ ៦០៤នាក់។ ក្នុងនោះ​អ្នកជំងឺព្យាបាល​ជា​សះស្បើយមាន​ចំនួន ១ ៩៨៤​នាក់ និង​កំពុងសម្រាក​ព្យាបាល​ចំនួន ១ ៥៩១នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ