កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ថ្មី​ក្នុង​ព្រឹត្តិ​ការណ៍​​សហ​គមន៍​ជាង​១០០​នាក់​​

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន១១៣នាក់​បន្ថែម​ទៀត ដែលសុទ្ធសឹង​ជា​អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំងអស់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ទាំងនោះ ភាគច្រើនជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលមានចំនួន១០៣នាក់។ ដោយឡែក អ្នកឆ្លង​ផ្សេងទៀតបានរកឃើញ​នៅ​ខេត្តស្វាយរៀង ៣នាក់, ខេត្តកណ្តាល ៣នាក់, ខេត្តព្រះសីហនុ ៣នាក់ និងខេត្តកំពត ម្នាក់។

សេចក្តីប្រកាសព័ត៌មានដដែលក៏បានបញ្ជាក់ដែរថា អ្នកជំងឺដែលព្យាបាលជាសះស្បើយថ្មីមានចំនួន៩០នាក់​ និងបានអនុញ្ញាតឱ្យ​ពួកគេចេញពីមន្ទីរពេទ្យហើយដែរ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាពបន្តទៀត។

ប្រភពដដែលបញ្ជាក់ថា គិតត្រឹម​ព្រឹកថ្ងៃទី៨ ខែមេសា កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន៣ ០២៨នាក់ និងបណ្តាលឱ្យអ្នកជំងឺស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះមានចំនួន២៤នាក់ ក្នុងនោះករណីឆ្លងពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន២ ៤៩៦នាក់ អ្នកជំងឺដែលព្យាបាលជាសះស្បើយមានចំនួន១ ៩១៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន១ ០៨៥នាក់៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ