រក​ឃើញ​អ្នក​​ឆ្លង​​ជំងឺ​​កូវីដ-១៩​ថ្មី​ក្នុង​សហ​គមន៍​ជិត​១០០​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៩១នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍មានចំនួន៩០​​នាក់ ខណៈ​ម្នាក់ទៀត​ជាអ្នក​ដំណើរមកពីក្រៅប្រទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា អ្នក​ជំងឺកូវីដ-១៩​ក្នុងព្រឹត្តិការណ៍សហគមន៍ទាំង៩០នាក់ ក្នុងនោះ រស់នៅរាជធានីភ្នំពេញ ចំនួន៧៨​នាក់ និង ១២​នាក់ទៀតរស់នៅខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ខេត្តប៉ៃលិន។

ចំណែកអ្នកឆ្លងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។ 

ក្រៅពីមានអ្នកឆ្លង ក្រសួងសុខាភិបាលថា ក៏មាន​​អ្នកជំងឺកូវីដ-១៩ ចំនួន៣០​នាក់បាន​ជាសះស្បើយពីជំងឺ​​ផងដែរ។

ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០​​កុម្ភៈ មកដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺនេះ បានកើនដល់២ ៣៨៣នាក់ ក្នុងនោះ  អ្នកស្លាប់​ចំនួន២២​នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់២ ៩១៥ នាក់ ក្នុងនោះ​ព្យាបាលជា​សះស្បើយ១ ៨២៤នាក់​ និង​កំពុងសម្រាកព្យាបាល១ ០៦៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ