កម្ពុជា​រក​ឃើញ​​​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​​ចំនួន​៧២​នាក់​បន្ថែម​ទៀត​ ខណៈ​ជា​សះ​ស្បើយ​៤៧​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧២នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងព្រឹត្តិការណ៍សហគមន៍មានចំនួន​៧១​​នាក់ ខណៈ​ម្នាក់ទៀត​ជាអ្នក​ដំណើរមកពីក្រៅប្រទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោមអ្នក​ជំងឺកូវីដ-១៩ ទាំង៧១នាក់ដែលឆ្លង​ក្នុងព្រឹត្តិការណ៍សហគមន៍នោះ រួមមាន ជនជាតិខ្មែរ៦៨នាក់ ជនជាតិចិន៣​នាក់ និង​ជនជាតិមីយ៉ាន់ម៉ាម្នាក់ រស់នៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តកណ្ដាល ​និងខេត្តព្រះសីហនុ។ ចំណែកអ្នកឆ្លងម្នាក់ទៀតជាជនជាតិឥណ្ឌា បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១។

ក្រសួងសុខាភិបាល បន្តទៀតថា ក្រៅពីមានអ្នកឆ្លង ក៏មាន​​អ្នកជំងឺកូវីដ-១៩ ចំនួន៤៧​នាក់ បាន​ជាសះស្បើយពីជំងឺ​​ផងដែរ។

ក្នុងរយៈពេលជាង១​ខែនៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០​​កុម្ភៈ អ្នកឆ្លងជំងឺនេះបានកើនដល់២ ២៩៣នាក់ ក្នុងនោះមានអ្នកស្លាប់​ចំនួន២២​នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់​២ ៨២៤​នាក់ ក្នុងនោះ​ព្យាបាលជា​សះស្បើយ១ ៧៩៤នាក់​ និង​កំពុងសម្រាកព្យាបាល១ ០០៣នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ