អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​​ក្នុង​​សហ​គមន៍​ត្រូវ​បាន​រក​ឃើញ​ថ្មី​បន្ថែម​៦៣​នាក់​ទៀត​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ចេញពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ផ្លាស់ទៅសណ្ឋាគារ The Great Duke ស្ថិតនៅចំកណ្ដាលក្រុងភ្នំពេញវិញ ព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មីក្នុង​​​ព្រឹត្តិការណ៍សហគមន៍​២០​កុម្ភៈ ចំនួន៦៣​នាក់បន្ថែមទៀត​ ខណៈអ្នកជាសះស្បើយមាន​៩៤នាក់។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោម​អ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំង៦៣នាក់នោះ រួមមាន ជនជាតិខ្មែរ៦០នាក់ ជនជាតិវៀត​ណាម២​នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់ ដែលមានអាសយដ្ឋាន​នៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។

ក្រៅពីអ្នកឆ្លង ក្រសួងសុខាភិបាលថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក៏មានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន៩៤នាក់បាន​ជាសះស្បើយផងដែរ។

ក្នុងរយៈពេលជាង១ខែ នៃការផ្ទុះជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈនេះ ចំនួន​​អ្នកឆ្លងបាន​កើនដល់២ ២២២នាក់ ក្នុងនោះ មានអ្នកស្លាប់២១នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសបានកើនដល់២ ៧៥២​នាក់ ព្យាបាលជាសះស្បើយ១​ ៧៤៧នាក់ និងកំពុងសម្រាកព្យាបាល៩៧៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ