បុរស​​ជន​ជាតិ​ចិន​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

ក្រសួងសុខាភិបាលកម្ពុជា​ ឱ្យដឹងថា បុរសជនជាតិចិនម្នាក់បានស្លាប់ ដោយសារខ្សោយសួតធ្ងន់ធ្ងរនិងរលាតសួតទាំងសងខាងដែលបណ្ដាលមកពីជំងឺកូវីដ-១៩។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ឱ្យដឹងថា បុរសជនជាតិចិនរូបនោះ អាយុ៤២​ឆ្នាំ រស់នៅក្នុង Apartment  PRINCE TOWER សង្កាត់វាលវង់ ខណ្ឌ​៧មករា រាជធានីភ្នំពេញ បានស្លាប់នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រសួងបន្តថា ជនជាតិចិនរូបនេះត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្នុងស្ថានភាពធ្ងន់ធ្ងរតាំងពីថ្ងៃចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី២៧ ខែមីនា មកម៉្លេះ ដោយក្រុមគ្រូពេទ្យបានប្រើប្រាស់ម៉ាស៊ីនជំនួយផ្លូវដង្ហើមចាប់តាំងពីថ្ងៃនោះមក​ ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន។

គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារ​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន២១​នាក់ហើយ ក្នុងនោះ អ្នកឆ្លងជំងឺនេះមានចំនួន២ ២២២នាក់។

បើតាមក្រសួងសុខាភិបាល ឱ្យដឹងថា  គិតមកដល់ព្រឹក​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានចំនួន២ ៧៥២នាក់ ព្យាបាលជាសះស្បើយ១​ ៧៤៧នាក់ និងកំពុងសម្រាកព្យាបាល៩៧៩នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ