អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​សហគមន៍​គិត​ត្រឹម​ថ្ងៃ​នេះ​សរុប​ជិត​២​ពាន់​​នាក់​ និង​ស្លាប់​១១​នាក់​

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០​​កុម្ភៈ ចំនួន៦៣​នាក់បន្ថែម​ទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លង​កើនដល់១ ៩១៤នាក់ គិតមក​ដល់ព្រឹកនេះ។

ក្នុង​សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា ក្នុងចំណោម​អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង៦៣នាក់នោះមានជនជាតិចិន ៤​នាក់ និងខ្មែរ ៥៩​នាក់ មានអាសយ​ដ្ឋាន​នៅរាជធានីភ្នំពេញ ខេត្តត្បូងឃ្មុំ កណ្ដាល ស្វាយរៀង និងព្រះសីហនុ។

ក្រៅពីអ្នកឆ្លង ក្រសួងថា នៅថ្ងៃនេះក៏មានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១៥នាក់បានព្យាបាលជាសះស្បើយផងដែរ។

ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ កម្ពុជា​រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍សរុប១ ៩១៤នាក់ ក្នុងនោះស្លាប់១១​នាក់ ខណៈអ្នកឆ្លងនៅទូទាំងប្រទេសសរុប២ ៤៤០​នាក់ ក្នុងនោះបានព្យា​បាលជាសះស្បើយ១ ១៩១​នាក់ និងកំពុងសម្រាកព្យាបាល១ ២៣៤​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ