អ្នក​​ឆ្លង​​ជំងឺ​​កូវីដ-១៩​ ត្រូវ​បាន​រក​ឃើញ​ថ្មី​ចំនួន​១០​៥​​នាក់​ទៀត​​

បុគ្គលិកធ្វើការនៅណាហ្គាវើលដ៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមូលផ្ដុំគ្នាតម្រង់ជួររង់ចាំការធ្វើតេស្តយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន១០៥នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិ​ការណ៍​​សហគម​ន៍​២០កុម្ភៈ ចំនួន​១០៤​នាក់ និង​ម្នាក់​ទៀត​ជា​អ្នកដំណើរមកពីក្រៅប្រទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ​ឆ្នាំ២០២១ ឱ្យ​ដឹង​ថា អ្នកឆ្លងជំងឺកូវីដ-១៩ ទាំង១០​៥នាក់នោះ រួមមាន ជនជាតិចិន ៩​នាក់ ​ជនជាតិខ្មែរ ​៩៥នាក់ និងជនជាតិវៀតណាមម្នាក់ ដោយ​អ្នកជំងឺទាំងនោះជាអ្នករស់​​​នៅរាជធានីភ្នំពេញ ខេត្ត​ព្រះសីហនុ ស្វាយរៀង ព្រៃវែង កំពង់ចាម និងត្បូងឃ្មុំ។

ដោយឡែក អ្នកជំងឺម្នាក់ទៀតដែលជាអ្នកដំណើរមកពីក្រៅប្រទេសនោះ ក្រសួថា ជា​ជនជាតិឥណ្ឌូនេស៊ី បានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់​កម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

 ក្រៅពីអ្នកឆ្លង ក្រសួងថាក៏មានអ្នកជាសះស្បើយ​ពីជំងឺនេះចំនួន៤នាក់​ផង​ដែរដែលជាអ្នកបាន​ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ក្នុងរយៈពេល៤០ថ្ងៃកន្លងមកនេះ​ អ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បាន​កើនដល់១ ៨៥១នាក់ ក្នុងនោះ ស្លាប់​១១​នាក់។

របាយការណ៍ក្រសួងសុខាភិបាល​ ឱ្យដឹងទៀត​ថា គិតត្រឹមព្រឹក​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ អ្នកដែលត្រូវបានរកឃើញថាបានឆ្លងកូវីដ-១៩ នៅទូទាំងប្រទេស សរុប២ ៣៧៧នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ១ ១៧៦នាក់ និង​​កំពុង​សម្រាក​ព្យាបាលចំ​នួន១ ១៨៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ