កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន​២៩​នាក់​បន្ថែម​ទៀត​ ខណៈ​ជា​សះ​ស្បើយ​៣៤​នាក់​

ទិដ្ឋភាពនៅពីមុខទីតាំងមណ្ឌលធ្វើចត្តាឡីស័កនៅមណ្ឌសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៩នាក់បន្ថែមទៀត ក្នុងនោះ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន២៧នាក់ និង២នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ទាំង២៧នាក់ ត្រូវបានក្រសួងរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ។

ក្រសួងបន្តថា ចំណែកអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ទៀត ក្នុង​នោះ ម្នាក់ជាអ្នកដំណើរមកពីប្រទេសឥណ្ឌូនេស៊ី និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសហ្វីលីពីន ដែលអ្នកទាំងពីរបានមកដល់កម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

ដោយឡែក អ្នកជាសះស្បើយចំនួន៣៤នាក់វិញ ក្រសួងថា មានម្នាក់​ជាអ្នកដំណើរមកពីក្រៅប្រទេស និងចំនួន៣៣​នាក់ទៀតជាអ្នកជំងឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០​កុម្ភៈ។

បើតាមរបាយការណ៍ក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប១ ៨១៧នាក់ ក្នុង​នោះ អ្នកជាសះស្បើយ១ ០៣៣នាក់ អ្នកកំពុងសម្រាកព្យាបាលជំងឺចំនួន៧៧៧នាក់។

ក្នុងចំណោមអ្នកជំងឺ១ ៨១៧​នាក់ មានអ្នកជំងឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន១ ២៩៣នាក់  និងមាន​ស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៥នាក់ និង២នាក់ទៀតស្លាប់​ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ក្នុងអំឡុងពេលកំពុងព្យាបាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ