ស្ត្រី​វ័យ​៦២​ឆ្នាំ​ម្នាក់​ទៀត​​បាន​​ស្លាប់​ដោយ​​សារ​​ជំងឺ​កូវីដ-១៩ ​

ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលនៅ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ក្នុងក្រុងភ្នំពេញ នាថ្ងៃទី ៣០ តុលា ២០១៩ (រូបភាព៖បញ្ញា ឆពណ្ណ)​

ស្ត្រីវ័យចំណាស់​ម្នាក់​​ទៀតបានស្លាប់ដោយ​សារ​​ជំងឺ​កូវីដ​-១៩ វាយលុក​សួតទាំងសងខាងធ្ងន់​ធ្ងរ​ ដែលការស្លាប់​នេះបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់៥នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ឱ្យដឹងថា ស្រ្តីអាយុ៦២ឆ្នាំ ដែលស្លាប់ដោយសារ​កូវីដ-១៩ រស់នៅ​សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រសួងបន្តថា ស្ត្រីរូបនេះ​បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង៥​និង៤០នាទី​ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ខណៈកំពុងសម្រាកព្យាបាលជំងឺនេះ ក្រោយ​ពីបាន​រកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។

នេះគឺជាករណីស្លាប់​ទី៥ហើយ ក្នុងរយៈពេលជាង១ខែ​នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅកម្ពុជា ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍នេះបានកើន​ដល់១ ២៦៦នាក់។

រដ្ឋាលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់វីអូឌីនៅថ្ងៃនេះថា ក្រៅពីការស្លាប់របស់ស្ត្រីរូបនេះ បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងធ្វើការជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ទៀតដែលមានស្ថានភាពជំងឺធ្ងន់ធ្ងរផងដែរ។

បើតាមទំព័រហ្វេសប៊ុក​របស់​ក្រុមសិល្បករកម្ពុជា ស្ត្រីវ័យ៦២ឆ្នាំដែលស្លាប់ដោយសារជំងឺកូវីដ១៩រូបនេះ ជាម្តាយរបស់​សិល្បករផ្នែកកំប្លែង ​កញ្ញា ស្រីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ