នាយករដ្ឋមន្ត្រីបិទខេត្តព្រះសីហនុទប់ស្កាត់ការឆ្លងរាលដាលកូវីដ

លោក ហ៊ុន សែន ថ្លែង​សារ​ផ្ញើ​ជូន​ជនរួមជាតិ​ខ្មែរ ពាក់ព័ន្ធ​ការ​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨ វិច្ឆិកា​, ខួប២២ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​/ Screenshot​)

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន សម្រេចបញ្ជាឱ្យបិទការធ្វើចរាចរណ៍ចេញ និងចូលក្នុងខេត្តព្រះសីហនុ ដោយលោកចាត់ទុកថា ស្ថានភាពនៃការឆ្លងរាលដាលមេរោគកូវីដ១៩នៅទីនោះស្ថិតនៅក្នុងស្ថានភាពអាក្រក់។​

សារជាសំឡេងដែលលោកផ្សព្វផ្សាយនៅយប់ថ្ងៃពុធម្សិលមិញ លោកបានផ្តោតលើការបិទចរាចរណ៍ចេញចូលចំពោះមនុស្ស ចំណែកការដឹកជញ្ជូនទំនិញនៅតែអនុញ្ញាតធម្មតា។​ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា មុខសញ្ញាសំខាន់នៃការឆ្លងគឺជនជាតិចិនដែលចេញនិងចូល បរិវេណកាស៊ីណូ។

លោក ហ៊ុន សែន៖«ឥឡូវរកវិធី សំខាន់រកវិធីដើម្បីខ្ទប់មាត់ច្រក ហាមឃាត់រថយន្តដែលសំខាន់ពលរដ្ឋចិនមួយចំនួន​ ដែលធ្វើការនៅទីនោះ ដែលយើងត្រូវគ្រប់គ្រងអ្នកធ្វើចត្តាឡីស័ក យើងគ្រប់គ្រងបានហើយ ប៉ុន្តែក្រែងមានអ្នកទាំងណឹងដែលយើងមិនទាន់បានពិនិត្យ ដូច្នេះសូមធ្វើការងារទាំងអស់ណឹងឱ្យបានម៉ត់ចត់»។​

ចាប់តាំងពីការផ្ទុះឆ្លងរាលដាលមេរោគកូវីដក្នុងសហគមន៍២០កុម្ភៈមកនោះ ទីតាំងមួយចំនួន​នៅទូទាំងប្រទេសពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ត្រូវបានបិទបណ្តោះអាសន្នដោយសារពាក់ព័ន្ធអ្នកឆ្លងមេរោគកូវីដ១៩។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលអំពាវនាវបន្តបន្ទាប់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយសារការឆ្លងរាលដាលនៅក្នុងសហគមន៍លើកទី៣នេះ មានលក្ខណៈគ្រោះថ្នាក់ជាងលើកមុនៗ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ