កម្ពុជា​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​ថ្មី​លើ​​មនុស្ស​៣១​នាក់​​បន្ថែម​​ទៀត​

សន្តិសុខត្រួតពិនិត្យកញ្ចប់បញ្ញើផ្ញើអ្នកស្នាក់នៅក្នុងអគារពាណិជ្ជកម្មនិងលំនៅដា្ឋនរួមមួយកន្លែងក្នុងខណ្ឌចំការមន ដែលអាជ្ញាធរបិទទ្វារបណ្ដោះអាសន្នក្រោយរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងអគារ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

​ក្រសួងសុខាភិបាល នៅ​ថ្ងៃនេះ ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ លើ​មនុស្ស​ចំនួន៣១នាក់បន្ថែម​ទៀត ខណៈ​អ្នកជា​សះស្បើយ​ក្នុង​សហគមន៍​នៃ​ព្រឹត្តិ​ការណ៍២០កុម្ភៈ មាន​ចំនួន២នាក់។ 

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឱ្យ​ដឹង​ថា ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ទាំង៣១នាក់​នោះ មាន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ ចំនួន២៨នាក់ និង​អ្នកដំណើរ​មក​ពីក្រៅ​ប្រទេស​ចំនួន៣នាក់។

ក្រសួង​បន្ត​ថា អ្នក​ឆ្លង​កូ​វីដ១៩ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​ទាំង២៨នាក់ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ក្នុង​នោះមាន​ជនជាតិ​ចិន១៧នាក់ ជនជាតិ​ខ្មែរ១០នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់។ 

ចំណែកអ្នក​ឆ្លង​កូ​វីដ៣នាក់​ទៀតដែល​ជា​ករណី​នាំចូល​នោះ ក្រសួង​ថា ជា​ជន​ជា​តិ​ឥណ្ឌូ​នេ​ស៊ី ធ្វើដំណើរ​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី មកដល់​កម្ពុជា នៅ​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលបាន​បន្ថែម​ថា ក្រៅពី​មាន​អ្នក​ឆ្លង ក៏​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍២០កុម្ភៈ ចំនួន២នាក់ផង​ដែរ។ 

គិត​ត្រឹម​ព្រឹក​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ សរុប​ចំនួន៩០៩នាក់ ក្នុង​នោះ អ្នកជា​សះស្បើយ​ចំនួន៤៨៤នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៤២៥នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ