ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដចំនួន២៦នាក់បន្ថែមទៀត

ប្រភពរូបភាព(ហ្វេសប៊ុកផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)​ផុសថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០

ក្រសួងសុខាភិបាល​រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៦នាក់បន្ថែមទៀត ដែល​នាំ​ឱ្យកម្ពុជារកឃើញអ្នកឆ្លងជំងឺនេះកើនដល់៧៦៦នាក់។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ ឱ្យដឹងថា អ្នកឆ្លងកូវីដទាំង២៦នាក់នោះ រួមមាន មានជនជាតិចិនចំនួន ២២នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិខ្មែរម្នាក់ ដែលជាអ្នកពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ឆ្នាំ២០២១នេះ ។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ​ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៧៦៦នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកដែលកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន២៨៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ