អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​ រក​​ឃើញ​​មនុស្ស​​ជាង​១៥០០​នាក់​ជាប់​ពាក់​ព័ន្ធ​​នឹង​​កូ​វីដ១៩

កាស៊ីណូនិងសណ្ឋាគារ ជីនប៉ី នៅខេត្តព្រះសីហនុ។ រូបភាព៖ វណ្ណ វិចារ

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រក​ឃើញ​មនុស្ស​ជាង១ ៥០០នាក់ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​កូ​វីដ១៩ នៅ​ទីតាំង​ចំនួន៦កន្លែង។

ក្នុង​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យ​ដឹង​ថា មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​សំណាក​មនុស្ស​ចំនួន១ ៥៦២នាក់ទៅ​ធ្វើតេស្ត ក្រោយ​សង្ស័យ​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ១៩។ 

រដ្ឋបាល​ខេត្តបន្ត​ថា អ្នក​ទាំងនោះធ្វើការ​នៅក្នុង​សណ្ឋាគារ​ចំនួន៦កន្លែង ក្នុង​នោះ សណ្ឋាគារ​ជី​នប៉ី ៣សាខា, អគារ​ស្នាក់នៅ​រួម​ វ៉ាន់​ឃឹ​ឆឹង ​របស់​ក្រុមហ៊ុន​ ជី​នប៉ី, សណ្ឋាគារ​ ហ័ង​ហ្គ័ន​ជា​យី និង​សណ្ឋាគារ​ស្នាក់នៅ​រួម វីន ភ្យួ​ឈ័រ ខុន​ដូ​-អាជីវកម្ម។ 

អាជ្ញាធរ​ខេត្ត​នេះបញ្ជាក់​ថា បច្ចុប្បន្ន អ្នក​ទាំងនោះត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កនៅក្នុង​សណ្ឋាគារ​របស់​ពួក​គេ​ធ្វើការនិង​ស្នាក់នៅ​តែម្ដង។ 

បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គិត​ត្រឹម​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មាន​ម្ចាស់​សណ្ឋាគារ​ចំនួន១០កន្លែង និង​កាស៊ីណូ៦កន្លែង រមណីយដ្ឋាន១កន្លែង ភោជនីយដ្ឋាន១កន្លែង និង​ទី​តាំង​គុ​ជអាស៊ី បានសម្រេច​ចិត្ត​ផ្អាក​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន និង​រៀបចំ​ធ្វើ​ចត្តា​ឡីស័ក​ទៅតាម​សេចក្ដីណែនាំ​របស់ក្រ​សួង​សុខាភិបាល បន្ទាប់ពី​សណ្ឋាគារនិង​ទីតាំង​ទាំងនោះមាន​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​កូ​វីដ១៩។

អាជ្ញាធរ​ខេត្តក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះកុំឱ្យ​ធ្វើដំណើរ​ចល័ត​ពី​ខេត្ត​ព្រះសីហនុ ទៅ​រាជធានី​ភ្នំពេញ ឬទៅ​តាម​បណ្ដា​ខេ​ត្ត​ផ្សេង​ៗទៀត ឬក្រុង​និង​ស្រុក​នានា​ក្នុង​ខេត្ត​នេះ ដោយ​ត្រូវ​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ និង​កន្លែង​ធ្វើការ​បាន​ហើយ បើ​មិន​មានការ​ចាំបាច់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ