ក្រសួង​​ឱ្យ​​បិទ​​រោង​ភាព​យន្ត​ រោង​​សម្តែង​​សិល្បៈ និង​​សារ​មន្ទីរ​​បណ្តោះ​អាសន្ន​​

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។ (អ៊ុយ សុធា)

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ណែនាំ​ឱ្យ​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ននូវ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិ​ការណ៍២០កុម្ភៈ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៅ​ថ្ងៃទី២៣ ខែកុម្ភៈ​នេះ ឱ្យ​ដឹង​ថា ក្រសួង​សម្រេច​ឱ្យ​ផ្អាក​ការ​ចូល​ទស្សនា​សារមន្ទីរ ផ្អាក​ដំណើរការ​នូវ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​ នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រយៈពេល២សប្តាហ៍​ជា​បណ្តោះអាសន្ន ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ទៅ។

ក្រសួង​បន្ត​ថា ប្រធានមន្ទីរ​វប្បធម៌​រាជធានី​-ខេត្ត សាធារណជន សមា​គម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ និង​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ អនុវត្ត​តាម​ការ​ជូនដំណឹង​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី៤ហើយដែល​រាជរដ្ឋាភិបាលបានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រោងភាពយន្ត រោង​សម្តែង​សិល្បៈ និង​សារមន្ទីរ ក្រោយពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ កាលពី​អំឡុង​ខែមីនា ឆ្នាំ២០២០ ការ​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិ​ការណ៍«៣វិច្ឆិកា» និង​ការ​ឆ្លង​ក្នុង​សហគមន៍​ក្នុង​ព្រឹត្ត​ការណ៍«២៨វិច្ឆិកា»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ