តុលាការ​​ឃុំ​ខ្លួន​​បុរស​​ម្នាក់​ ក្រោយ​​ស៊ី​ដាច់​​លុយ​៧៦​ម៉ឺន​​ដុល្លារ​​រឿង​​រត់​ការ​​សុំ​​ចូល​សញ្ជាតិ​

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុ​មហ៊ុន ហ្គោល​វែល ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី​បទ «រំលោភ​លើ​សេចក្តី​ទុកចិត្ត​ពិសេស​ដោយ​អភិបាល»

កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាប់​ឃាត់ខ្លួន​បុរស​ឈ្មោះ ស៊ិន ដា​វុធ អាយុ៤៦ឆ្នាំ រស់នៅ​ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ និង​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយពី​មា​នប​ណ្តឹ​ងរ​បស់​ជនជាតិ​ចិន៣នាក់បាន​ប្តឹង​បុរស​រូប​នោះ ថា​បាន​ស៊ីដាច់​លុយ​រត់ការ​ច្បាប់​ឱ្យ​ពួក​គេ​ចូលសញ្ជាតិ​កម្ពុជា ចំនួន៧៦ម៉ឺន​ដុល្លារ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន មានប្រសាសន៍​នៅ​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា ក្រោយ​ការសាកសួរ​ចប់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង បានសម្រេច​ឃុំខ្លួន​ជនសង្ស័យឈ្មោះ ស៊ិន ដា​វុធ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទ «រំលោភ​លើ​សេចក្តី​ទុកចិត្ត​ពិសេស​ដោយ​អភិបាល» ពាក់ព័ន្ធ​នឹង​កា​រត់ការ​ចូលសញ្ជាតិ​ខ្មែរ​ឱ្យ​ជនបរទេស​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ