ពលករ​​ខ្មែរ​​មក​​ពី​​ថៃ​​ចំនួន​១១​នាក់​ជា​សះ​ស្បើយ​​ពី​​ជំងឺ​​កូ​វីដ១៩​

អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័ន្ធខេត្ត​បន្ទាយមានជ័យ ចុះទៅ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ចត្តាឡីស័​កពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័​កមួយ​កន្លែងនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

ក្រសួងសុខាភិបាល ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ចំនួន១១នាក់បាន​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ១៩ និង​មិន​មាន​ករណី​ឆ្លង​ថ្មី​នោះ​ទេ កាលពី​ថ្ងៃម្សិលមិញ។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បាន​លើកឡើង​ថា ពលករ​ដែល​ជាសះស្បើយ​ទាំង១១នាក់​នោះជា​អ្នក​រស់នៅ​ខេត្ត​បន្ទាយមានជ័យ តាកែវ បាត់ដំបង និង​រាជធានី​ភ្នំពេញ។ 

ក្រសួង​បន្ត​ថា មិន​មាន​ករណី​វិជ្ជមាន​ថ្មី​ជំងឺ​កូ​វីដ១៩ទេ នៅ​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

បើ​តាម​ក្រសួងសុខាភិបាល មាន​ពលករ​ខ្មែរ​មក​ពី​ថៃ​ចំនួន៨៣នាក់ដែល​បាន​រក​ឃើញថា​បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ក្រោយពី​មានការ​ឆ្លង​រាលដាល​ខ្លាំង​នៅ​ខេត្ត​សា​មុត​សា​ខន ប្រទេស​ថៃ កាលពី​អំឡុង​ខែធ្នូឆ្នាំមុន ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៥៦នាក់។ 

ដោយឡែក ​ចំពោះ​តួលេខ​អ្នក​ឆ្លង​ជំងឺ​នេះ​នៅ​ទូទាំង​ប្រទេស​វិញ ក្រសួង​ថា កម្ពុជាបាន​រក​ឃើញ​សរុប៤៦០នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយចំនួន៤២៣នាក់ និង​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យចំនួន៣៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ