ក្រសួង​​រក​​ឃើញ​​អ្នក​ដំណើរ​​មក​​ពី​ក្រៅ​​ប្រទេស​៣​នាក់​ឆ្លង​​ជំងឺ​​កូ​វីដ​

យន្តហោះកំពុងតែធ្វើការចុះចតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រសួងសុខាភិបាល រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ១៩ ចំនួន៣នាក់​បន្ថែម​ទៀត ដែល​ជា​អ្នកធ្វើ​ដំណើរ​មក​ពីក្រៅ​ប្រទេស និង​មាន​ពលករ៣នាក់បាន​ជាសះស្បើយ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​សុខាភិបាល នៅ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ឱ្យ​ដឹង​ថា ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ទាំង៣នាក់ មាន​ពលរដ្ឋខ្មែរ២នាក់ជា​អ្នកដំណើរ​មក​ពី​សហរដ្ឋអាមេរិក និង​ម្នាក់ទៀតជា​បុរស​ជនជាតិ​នីហ្សេរីយ៉ា ធ្វើដំណើរ​មក​ពី​ប្រទេស​នី​ហ្សេរីយ៉ា។

ក្រសួងបន្ត​ថា ពួក​គាត់​បាន​មកដល់​ប្រទេស​កម្ពុជាកាលពី​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ហើយ​បច្ចុប្បន្ន ពួក​គេ​ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់រោគ​របេងនិង​ហង់​សិន និង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូវៀត រាជធានី​ភ្នំពេញ។

ចំពោះ​អ្នក​ដែល​ធ្វើដំណើរ​តាមយន្តហោះ​ជាមួយ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ក្រសួង​ថា មាន​ចំនួន១២៧នាក់ ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័​កចំនួន១៤ថ្ងៃ នៅ​តាម​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

ក្រសួងសុខាភិបាលបន្ត​ទៀត​ថា នៅ​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មាន​ពលករ​ខ្មែរ​ដែល​ទើប​មក​ពី​ថៃ​ចំនួន៣នាក់បាន​ព្យាបាល​ជាសះស្បើយ។

គួរ​បញ្ជាក់​ថា គិត​មកដល់​ព្រឹក​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ ឡើង​ដល់៤៥៦នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន៣៩៩នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន៥៧នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ