ពលករ​​ខ្មែរ​​មក​​ពី​​ថៃ​៧​នាក់​​ទៀត​​ឆ្លង​​ជំងឺ​​កូ​វីដ​ ខណៈ​​ពលករ​៦​នាក់​ជា​សះ​ស្បើយ​

អាជ្ញាធរ​និង​មន្ត្រី​ពាក់​ព័ន្ធខេត្ត​បន្ទាយមានជ័យ ចុះទៅ​ពិនិត្យមើល​មណ្ឌល​ធ្វើ​ចត្តាឡីស័​កពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ នៅ​ទីតាំង​ធ្វើ​ចត្តាឡីស័​កមួយ​កន្លែងនៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ (​ហ្វេសប៊ុក៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​)

​ក្រសួងសុខាភិបាល រក​ឃើញ​ពលករ​ខ្មែរ​ចំនួន៧នាក់ដែល​ទើប​មក​ពី​ប្រទេស​ថៃ បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ដែល​នាំ​ឱ្យ​ចំនួន​ពលករ​ដែល​ឆ្លង​ជំងឺ​នេះ​កើន​ដល់៧៧នាក់ គិត​មកដល់​ព្រឹក​ថ្ងៃពុធ​នេះ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល ចេញផ្សាយ​នៅ​ថ្ងៃនេះ ឱ្យ​ដឹង​ថា អ្នក​ឆ្លង​កូ​វី​ដទាំង៧នាក់​នោះ មាន​អាសយ​ដ្ឋាន​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្រុក​មង្គលបូរី ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ។

ក្រសួង​បន្ត​ថា ក្នុងចំណោម​អ្នក​ឆ្លង​ទាំង៧នាក់ដែល​សុទ្ធតែ​ជា​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ គឺ​មាន២នាក់បាន​មកដល់​កម្ពុជាកាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ និង៥នាក់​ទៀត មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១។

ក្រសួង​បន្ថែម​ថា នៅ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក៏​មាន​ពលករ​ចំនួន៦នាក់ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ផង​ដែរ។ 

បើ​តាម​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន៤៤៨នាក់ ក្នុង​នោះ អ្នកព្យាបាល​ជាសះស្បើយ​ចំនួន៣៩២នាក់ (ពលករ​មក​ពី​ថៃ២៨នាក់​) និង​អ្នក​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន៥៦នាក់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ