នាយក​​រដ្ឋ​មន្ត្រី​​ថា​ ចំណូល​​ពី​​ការ​ផលិត​​ប្រេង​នឹង​​ប្រើ​​សម្រាប់​​វិស័យ​​អប់រំ​និង​​សុខា​ភិបាល​

លោក ហ៊ុន សែន កាន់​ផែនទី​ទីតាំង​ទាញ​យក​រ៉ែ​ប្រេង​នៅ​ខេត្ត​ព្រះសីហនុ អំឡុង​ពេល​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​ការ​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហគមន៍ ២៨ វិច្ឆិកា​, ខួប២២ឆ្នាំ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ និង​ការ​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​របស់​កម្ពុជា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ (​ហ្វេសប៊ុក​លោក ហ៊ុន សែន​)

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ចំណូល​ដែល​បាន​មក​ពី​ការផលិត​ប្រេង​ដំបូង​របស់​កម្ពុជា នឹង​យក​ទៅ​ប្រើប្រាស់​ជាអាទិភាព​ក្នុង​វិស័យ​អប់រំនិង​វិស័យ​សុខាភិបាល។ 

នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​មួយ​នៅ​ថ្ងៃអង្គារ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជាបាន​ចាប់ផ្តើម​ផលិត​ដំណក់​ប្រេង​លើកដំបូង​របស់​ខ្លួននៅ​ឈូងសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក​បន្ត​ថា៖ «លុយ​បាន​មក​ពី​ប្រេង ខ្ញុំ​នឹង​ឆ្លើយ​ប្រាប់​ថា ខ្ញុំ​នឹង​ផ្ដល់​អាទិភាព​ទៅលើ​វិស័យ​អប់រំនិង​សុខាភិបាល»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់​ដែរ​ថា ការផលិត​ប្រេង​របស់​កម្ពុជា​នៅ «ប្លុក A» នេះ ពុំ​មាន​ពាក់ព័ន្ធ​នៅ​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ប្រទេស​ថៃ​នោះ​ទេ ពោល​គឺ​មាន​ចម្ងាយ​តែ​ប្រមាណ១៦០គីឡូម៉ែត្រពី​ក្រុង​ព្រះសីហនុ ខណៈ​តំបន់​នេះមាន​ចម្ងាយ​ពី​ប្រទេស​ថៃប្រមាណ​ជាង៣០០គីឡូម៉ែត្រ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រៅពី​ចំណូល​បាន​មក​ពី​តំណក់​ប្រេង​នេះនៅពេល​ខាងមុខ កម្ពុជា​ក៏​មាន​ប្រភព​ចំណូល​បាន​មក​ពី​ធនធាន​ធម្ម​ជា​តិ​ផ្សេង​ៗបន្ថែម​ទៀត​ដែរ ដូចជា ប្រភព​ចំណូល​បាន​ពី​រ៉ែ​មាសនិង​ចំណូល​ពី​ធ្យូងថ្មនៅ​ខេត្ត​ឧត្តរមានជ័យ ​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ