មន្ទីរសាធារណការគ្រោងជួសជុលផ្លូវក្រុងតាខ្មៅឡើងវិញនៅពាក់កណ្តាលខែនេះ

សកម្មភាពកៀផ្លូវនៅក្រុងតាខ្មៅខេត្តកណ្តាលនៅខែវិច្ឆិកាឆ្នាំ២០២០។ រូបភាពពីមន្ទីរសាធារណការខេត្តកណ្តាល

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានឱ្យដឹងថា នឹងបើកការដ្ឋានជួសជុលផ្លូវក្នុងក្រុងតាខ្មៅឡើងវិញចំនួន ០២គម្រោង នៅពាក់កណ្តាលខែធ្នូខាងមុខនេះ រហូតដល់គម្រោងត្រូវបញ្ចប់។

ក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាលគឺ ផ្លូវ៧មករា ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី និងសង្កាត់កំពង់សំណាញ់ រួមទាំងផ្លូវក្រុងលេខ២១៣ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល នឹងត្រូវបើកការដ្ឋានជួសជុលឡើងវិញ ចំនួន០២គម្រោង ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ រហូតដល់គម្រោងត្រូវបញ្ចប់។

គម្រោងទី១ ជួសជុលឡើងវិញផ្លូវ ៧មករា ភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ២០១ ដោយចាក់បេតុងសសៃ ដែកប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គម្រោងទី២ ជួសជុលឡើងវិញកំណាត់ផ្លូវលេខ២១៣ ដោយចាក់បេតុងសសៃដែក ប្រវែង ៤២៥ម៉ែត្រ ទទឹង៦ម៉ែត្រ កម្រាស់ ០.២០ម៉ែត្រ និងការងារដាក់លូមុខកាត់ ០,៦០ម៉ែត្រ មានប្រវែង ៧០០ម៉ែត្រ និងរ៉ឺហ្គាទំហំ ១,២ម៉ែត្រ គុណ១,២ម៉ែត្រ ចំនួន ២៩កន្លែង តាមបណ្តោយផ្លូវ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ករណីនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ស្នើសុំឱ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមបណ្តោយផ្លូវខាងលើនេះមេត្តាអធ្យាស្រ័យ និងជួយសហការអនុវត្តន៍ ឱ្យបានលទ្ធផលល្អប្រសើរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ