អឺរ៉ុបផ្តល់ថវិកា៣,៤៥លានដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។ (ហ្វេសប៊ុក ហ៊ុន សែន)

សហភាពអឺរ៉ុប (EU) បានផ្ដល់ថវិកា ចំនួន៣,៤៥លានដុល្លារ ជូនដល់កម្ពុជា ដើម្បីគាំទ្រដល់ផែនការឆ្លើយតបថ្នាក់ជាតិ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងបណ្តាញសង្គមហ្វេសប៊ុក សហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដើម្បីឆ្លើយតបរបស់ក្រុមអឺរ៉ុបទៅលើជំងឺកូវីដ-១៩ សហភាពអឺរ៉ុប ប្រកាសផ្តល់មូនិធិជាទឹកប្រាក់សរុបចំនួន២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ប្រព័ន្ធសុខាភិបាល នៅសហគមអាស៊ានទាំង៨ប្រទេស។

ក្នុងចំណែក នៃថវិកាសកលចំនួន២០លានអឺរ៉ូនោះ គឺអឺរ៉ុបយក ២,៨៥លានអឺរ៉ូ ស្មើនឹង ៣,៤៥លានដុល្លារ សម្រាប់ជួយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣៤៥នាក់ ក្នុង​នោះ​ព្យាបាល​សះស្បើយ ​ចំនួន៣០៥នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាពខ្មែរ-សូវៀត ចំនួន៣៤នាក់ និងអ្នកសម្រាកនៅ​មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន៦នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ