តុលាការនឹងបើកសវនាការរឿងលោក រ៉ុង ឈុននៅដើមខែក្រោយ

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

តុលាការនឹងបើកសវនាការសំណុំរឿង លោក រ៉ុង ឈុន ពាក់ព័ន្ធនឹងបទ​«ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សង្គម»  ដែលទាក់ទងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។

តាមលិខិតរបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១២ខែវិច្ឆិកាគឺ នឹងបើកសវនាការលើករណីរបស់សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធបឹងបទចោទ ​«ញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សង្គម» លើបញ្ហា​បោះបង្គោល​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែកក្កដា ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​មក លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​«ញុះញង់»ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ពី​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដែល​និយាយ​ថា បាន​ធ្វើឱ្យដីស្រែ​របស់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​កាត់​ចូល​ទៅ​ខាង​វៀតណាម ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ