ក្រសួងកសិកម្មស្នើឱ្យចាត់ការលើអ្នកថាមន្ត្រីក្រសួងនេះមិនធ្វើការងារ

រដ្ឋមន្ត្រីក្រសួងកសិកម្ម​ លោក វេង សាខុន( រូប ពី ហ្វេសប៊ុក លោក វេង សាខុន)

ក្រសួងកសិកម្មស្នើឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការច្បាប់លើអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ចំពោះការសរសេរសារផ្សព្វផ្សាយថា ចិញ្ចឹមឱម៉ាល់ទុកឱ្យទិចមន្ត្រីក្រសួងកសិកម្មដែលដេកស៊ីប្រាក់ខែហើយមិនបានដោះស្រាយបញ្ហាជូនកសិករ។​

ក្នុងញត្តិបដិសេធរបស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នៃក្រសួងកសិកម្មលើកឡើងថា  ឈ្មោះ នី ណាក់ ម្ចាស់ហ្វេសបុកផេក IMan-KH កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហោះសាររិះគន់ មន្ត្រីមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដោយបានប្រើពាក្យសម្តីអសីលធម៌ វាយប្រហារ ប្រមាថមើលងាយ មកលើថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ខ្លឹមសារម្ចាស់ផេកនោះសរសេរដូចនេះថា៖ «ចង់ចិញ្ចឹមឱម៉ាល់ទុកទទួលស្វាមគមន៍ក្រុមប្រតិភូក្រសួងកសិកម្ម ដើម្បីឱ្យវាទិចពួកនឹងហើមផ្លោកម្តង កុំឱ្យដេកស៊ីបើកប្រាក់ខែ តែមិនជួយដោះស្រាយបញ្ហាកសិករឡើយ។ ស្រូវចុះថោកព្រោះគុណភាពអន់។ ម៉េចមិនថា ស្រូវអន់ ព្រោះមន្ត្រីចោលម្សៀតខ្លះផង»

បន្ថែមពីនេះ មន្ត្រីមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអំពាវនាវទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេសស្ថាប័នតុលាការ ចាត់វិធានការច្បាប់ និងផ្តន្ទាទោស ឈ្មោះ នី ណាក់ ម្ចាស់ហ្វេសបុកផេក IMan-KH ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ