លោក ម៉ម សូណង់ដូ បង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យថ្មី

ជំនួបរវាងតំណាងគណបក្សនយោបាយទាំង៣ ក្នុងការសម្រេចបង្កើតសម្ព័ន្ធអ្នកប្រជាធិបតេយ្យ។ រូបភាពពីផេក សង្គម និងយុត្តិធម៌

ប្រធានគណបក្សសំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ឱ្យដឹងថា អ្នកប្រជាធិបតេយ្យខ្មែរមួយចំនួនបានរួបរួមគ្នាចងជាសម្ព័ន្ធ ហើយលោកជាអ្នកដឹកនាំសម្ព័ន្ធនេះ។​

លោក ម៉ម សូណង់ដូ ប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរទាំងនោះ រួមមាន គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ និងគណបក្ស​ខ្មែរ​តែ​មួយ របស់លោក កែម រិទិ្ធសិត ដែលជាប្អូនប្រុសលោក កែម ឡី។

លោកបន្តថា ក្រុមសម្ព័ន្ធអ្នកប្រជាធិបតេយ្យទាំងនោះ សម្រេចចិត្តចូលរួមគ្នាបង្កើតគោលនយោបាយ និងលក្ខន្តិកៈ ដើម្បីធ្វើការណែនាំទៅប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យ​ចេះសម្រេចចិត្តជ្រើសរើសមេដឹកនាំប្រទេសជាតិកាន់តែរីកចំរើនទៅមុខ។

លោកមានប្រសាសន៍ថា៖ «យើងបង្ហាញទៅសាធារណៈជនថា អ្វីដែលល្អ ថ្មី សម្រាប់ជាតិ  សម្រាប់សន្តិភាព ហើយសម្រាប់យុវជន យើងចាប់ផ្តើមធ្វើ បើគាត់យល់ថាល្អ គាត់ជ្រើសរើសជាភ័ព្វវាសនារបស់ស្ថាបនិក និងប្រទេសជាតិដែរ»

លោក ម៉ម សូណង់ដូ បញ្ជាក់ថា លោកជាក្បាលម៉ាស៊ីនដឹកនាំរចនាសម្ព័ន្ធ នៃអ្នកប្រជាធិបតេយ្យនោះ។ 

ទោះជាបែបនេះក្តី លោក សូណង់ដូ បន្តថា នៅពេលស្ថានភាពកូវីដ១៩ មានភាពល្អប្រសើរឡើងវិញ ក្រុមអ្នកប្រជាធិបតេយ្យខ្មែរនឹងធ្វើសន្និសីទកាសែត ប្រាប់ពីបំណង គោលនយោបាយ  និងលក្ខខន្តិកៈឱ្យលម្អិត ជូនសាធារណៈជនឱ្យបានដឹងពីបញ្ហាទាំងនោះ។

​បន្ថែមពីនេះលោកបន្តថា ក្រុមអ្នកនយោបាយទាំង៣រូបនោះ មិនរំលាយគណបក្សចាស់ ឬបង្កើតគណបក្សថ្មី តែមួយនោះទេ ពោលរក្សាទុកនៅដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ