អ្នក​​ប៉ះ​ពាល់​​ក្នុង​​ព្រឹត្តិ​​ការណ៍​៣វិច្ឆិកា​​កើន​​ជិត​១២០០​នាក់​ ក្នុង​​នោះ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​ចំនួន​៤​នាក់​​

មនុស្សតម្រង់ជួរដើម្បីទទួលការធ្វើតេស្ត Covid នៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ។ (Newsroom Cambodia)

ក្រសួងសុខាភិបាលឱ្យ​ដឹង​ថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣វិច្ឆិកា​ សរុប​ជិត១ ២០០នាក់ ក្នុង​នោះមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ចំនួន៤នាក់ និង​អវិជ្ជមាន​ចំនួន១ ១៤០នាក់ ខណៈ​វត្ថុ​សំណាក​ចំនួន​២៣នាក់​ទៀតនឹង​ត្រូវ​បន្ត​វិភាគ​នៅ​ថ្ងៃនេះ​ទៀត។

សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាលនៅ​ថ្ងៃអង្គារ​នេះ បានឱ្យ​ដឹង​ថា ការ​ធ្វើតេស្ត​ចំនួន​២ដង ក្នុង​ព្រឹត្តិ​ការណ៍៣វិច្ឆិកា មាន​ចំនួន១ ១៦៦នាក់ ក្នុង​នោះ​លទ្ធផល​បង្ហាញថា លោក សួស យ៉ា​រ៉ា សមាជិកសភា លោក ស ចិ​ត្រា អគ្គលេខាធិការ​រង​ក្រសួង​កសិកម្ម និង​ឯកអគ្គ​រដ្ឋទូត​ហុងគ្រី​ប្រចាំ​នៅ​កម្ពុជា រួម​នឹង​អង្គរក្ស​ផ្ទាល់​គណប្រតិភូ​ហុងគ្រី។

ក្រសួង​បន្ត​ថា អ្នក​អវិជ្ជមាន​វីរុស​កូ​វីដ១៩ មាន​ចំនួន១ ១៤០នាក់ និង​វត្ថុ​សំណាក​នៅសល់ ​នឹង​ត្រូវ​បន្ត​វិភាគ​នៅ​ថ្ងៃនេះ​ទៀត។

បើ​តាម​ក្រសួងសុខាភិបាល គិត​មកដល់​ម៉ោង៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៣០០នាក់ ក្នុង​នោះ​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៨​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ចំនួន១២នាក់។ 

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃម្សិលមិញ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មានការ​ភ័យខ្លាច​ចំពោះ​ស្ថានភាព​ជំងឺ​កូ​វីដ១៩ និង​អំពាវនាវ​ចំពោះ​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ទាំងអស់ បន្ត​ធ្វើ​ចត្តាឡីស័​កឱ្យ​បាន​ខ្ជាប់ខ្ជួន ចៀសវាង​ការ​រីក​រាលដាល​ធំឡើង​ដោយ​ការ​ធ្វេសប្រហែស​ណាមួយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ