លោកកឹម សុខា៖ពលរដ្ឋរងគ្រោះទឹកជំនន់ខ្វះខាតលើសពីស្បៀង

លោក កឹម សុខា (អង្គុយខាងស្តាំ) សួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២០។ រូបពីហ្វេសប៊ុក លោក គឹម សុខា

លោក កឹម សុខា អះអាងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ កំពុងតែខ្វះជម្រក ស្បៀងអាហារ ហើយអ្នកខ្លះមានជំងឺជាប់ខ្លួនមិនមានពេទ្យទៅព្យាបាលនោះទេ។​

លោក កឹម សុខា សរសេរសារនៅលើហ្វេសប៊ុករបស់លោក កាលពីម្សិលមិញថា លោកបានទៅជួបផ្ទាល់ពលរដ្ឋនៅក្នុងខណ្ឌដង្កោរងគ្រោះដោយទឹកជំនន់ កំពុងជួបការខ្វះខាតលើសពីស្បៀងនិងជម្រក។​

លោក កឹម សុខា៖ «​ ប្រជាពលរដ្ឋដែលរងគ្រោះ មិនមែនខ្វះតែស្បៀង​ និងជម្រកទេ គឺពួកគាត់ខ្វះអនាម័យ​ ជាពិសេសមានជំងឺជាប់ខ្លួនខ្លះទៀត រួមទាំងកូនក្មេងផង។​ សួរទៅថា ពេទ្យក៏មិនបានទៅមើលដែរ នេះនៅក្បែរភ្នំពេញផង»

លោក កឹម សុខា ក៏បានបញ្ជាក់នៅក្នុងសារនោះដែរថា ករណីដែលខ្វះខាតនោះមិនមែនទាំងអស់គ្នាទេ ហើយលោកក៏មិនមានបន្ទោសអ្នកណាម្នាក់ដែរក្នុងករណីនេះគឺគ្រាន់តែជាការជូនដំណឹង៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ